មកដឹងកម្រិតស៊ីប្រេង ឡាន Ford Bronco ឆ្នាំ២០២១ ទើបប្រកាសចេញ

កម្រិតស៊ីប្រេងនៃរថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ ត្រូវបានប្រកាសចេញជាផ្លូវការ។ រថយន្ត Ford Bronco ម៉ូដែល Base, Big Bend និង Outer Banks ដែលបំពាក់ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង គឺជាម៉ូដែលដែលស៊ីតិចជាងគេ គឺ ១១,៧លីត្រ/ក្នុងក្រុង ១០,៦លីត្រ/ក្រៅក្រុង និង ១១,២លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ចំណែកឯរថយន្ត Ford Bronco ម៉ូដែល Badlands ដែលបំពាក់ម៉ាស៊ីនចំណុះ ២,៣លីត្រវិញ មានកម្រិតស៊ីប្រេង ១៣លីត្រ/ក្នុងក្រុង ១៣,៨លីត្រ/ក្រៅក្រុង និង ១៣,៨លីត្រ/ជាមធ្យម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ប្រភេទប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 វិញ មានកម្រិតស៊ីប្រេង ១៣លីត្រ/ក្នុងក្រុង ១១,៧លីត្រ/ក្រៅក្រុង និង ១២,៣លីត្រ/ជាមធ្យម។

គួរឲ្យដឹងថា រថយន្ត Ford Bronco ប្រើម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost មានកម្លាំងសរុប ៣០០សេះ ខណៈប្រភេទម៉ាស៊ីន ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣៣០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម