ការធ្វើតេស្តរបស់វិទ្យាស្ថានសុវត្ថិភាពផ្លូវថ្នល់ IIHS មានចែកចេញជាច្រើនដំណាក់កាល រួមមានធ្វើតេស្តលើបច្ចេកវិទ្យាចាប់ហ្វ្រាំងស្វ័យប្រវត្តិ AEB, បច្ចេកវិទ្យារក្សាគន្លងផ្លូវ, បុកចំចំហៀងខាងមុខ, បុកពេញទំហឹងចំខាងមុខ, បុកពីចំហៀងរថយន្ត និងការបុកប៉ះបង្គោលដែកជាដើម។
លទ្ធផលនៃការធ្វើតេស្តកម្រិតសុវត្ថិភាពរថយន្ត Lexus ES ស៊េរីឆ្នាំ ២០១៩ របស់ IIHS បានចេញជាផ្លូវការ ដោយទទួលបានចំណាត់ថ្នាក់កំពូល Top Safety Pick+។ វាបញ្ជាក់ឲ្យឃើញថា Lexus ES ស៊េរីថ្មីធ្វើបានយ៉ាងល្អ និងការពារអ្នកដំណើរក្នុងរថយន្តបានយ៉ាងល្អប្រសើរបំផុតក្នុងករណីដែលជួបគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ៕
សូមទស្សនាវីដេអូខាងក្រោម៖