មកមើលឡាន Range Rover Velar កម្លាំងជិត ៦០០សេះ ជាន់ដល់កុងទ័រ ២៩៦ ឡើងហ្នឹងថ្កល់! (មានវីដេអូ)

Range Rover Velar ប្រភេទស្តង់ដារធម្មតា មិនមែនជារថយន្តដែលអាចឲ្យអ្នកជាន់ខ្ទប់កៅអីនោះទេ ប៉ុន្តែម៉ូដែល Velar SVAutobiography អាចនឹងធ្វើឲ្យអ្នកបះសក់។

រថយន្ត Range Rover Velar SVAutobiography មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក កាលពីឆ្នាមុនក្រុមហ៊ុនលេងរថយន្ត Manhart បានប្រកាសកញ្ចប់ Upgrade Package សម្រាប់រថយន្ត SUV ដែលអាចបង្កើនកម្លាំងវាដល់សរុប ៥៩២សេះ ដែលស្មើនឹង ១០%។

ជាមួយគ្នានេះដែរ ទំព័រ YouTube ឈ្មោះ AutoTopNL បានយករថយន្ត Range Rover Velar SV Manhart នេះទៅសាកល្បងលើផ្លូវលាត Autobahn ដោយរត់ដល់ល្បឿន ២៩៦គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម