Kia EV6 គឺជារថយន្តអគ្គិសនីដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះ ហើយវាបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព moose test យ៉ាងល្អទៀតផង។
ដូចទៅនឹង Hyundai Ioniq 5 និង Genesis GV60 ដែរ រថយន្ត Kia EV6 ប្រើប្រាស់គ្រោងឆ្អឹង Electric-Global Modular Platform (E-GMP)។ សម្រាប់ការធ្វើតេស្តខាងលើ គេហទំព័រ km77 បានប្រើប្រាស់រថយន្ត Kia EV6 GT-Line (Long Range RWD) ដែលប្រើអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២២៥សេះ។
ដំបូងឡើយ km77 បានសាកល្បងវានៅល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាដំណើរការបានយ៉ាងល្អ និងងាយស្រួលគ្រប់គ្រង បើទោះបីជាវាបានកិនឧបសគ្គមួយចំនួនក៏ដោយ។
យ៉ាងណាមិញ ល្បឿនរបស់វាត្រូវបានទម្លាក់មកនៅ ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការធ្វើតេស្តលើកទី២ ហើយ EV6 ធ្វើបានល្អឥតខ្ជោះ តែម្តង៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖