ក្រុមការងារ iSeeCars ដែលមូលដ្ឋាននៅ Boston សហរដ្ឋអាមេរិក បានធ្វើការវិភាគលើរថយន្តជាង ១៥,៨ លានគ្រឿងដែលលក់នៅក្នុងឆ្នាំ ២០១៩ នៅសហរដ្ឋអាមេរិក ដើម្បីរកមើលថារថយន្តថាដែលមានចម្ងាយបើកបរដល់ ៣២ ម៉ឺនគីឡូម៉ែត្រ ច្រើនជាងគេ។
ខាងក្រោមនេះគឺជារថយន្តដែលអាចជិះដល់ ៣២ ម៉ឺនគីឡូម៉ែត្រ ដោយ Toyota Land Cruiser មានភាគរយខ្ពស់ជាងគេ ៖
១. Toyota Land Cruiser ៖ ១៥,៧%
២. Toyota Sequoia ៖ ៩,២%
៣. Ford Expedition ៖ ៥,២%
៤. Chevrolet Suburban ៖ ៤,៩%
៥. Toyota Highlander Hybrid ៖ ៤,២%
៦. Chevrolet Tahoe ៖ ៤,១%
៧. GMC Yukon XL ៖ ៤,១%
៨. Toyota 4Runner ៖ ៣,៩%
៩. GMC Yukon ៖ ៣,២%
១០. Honda Ridgeline ៖ ៣%