
នេះគឺជា Hennessey Venom F5-M Roadster កំពូលរថយន្តស្ព័រលំដាប់ពិភពលោកដែលត្រូវបានគេប្រសិទ្ធនាមថា «ជារថយន្តឡានលេខដៃខ្លាំងបំផុតលើលោក» ដោយរថយន្តនេះ មានកម្លាំងរហូតដល់ទៅ ២,០៣១ សេះ និងមានតម្លៃខ្លួន ២,៦៥ លានដុល្លារ។ សម្រាប់ការផលិតរថយន្តនេះ ក្រុមហ៊ុន Hennessey ផ្ទាល់ ផលិតមកត្រឹមតែ ១២ គ្រឿងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នត្រូវបានសេដ្ឋីៗកក់លុយទិញអស់គ្មានសល់សូម្បីតែមួយគ្រឿងឡើយ។

បើនិយាយពីប្រវត្តិ និងលក្ខណៈពិសេសនៃរថយន្តម៉ូដែល F5-M នេះវិញ គឺជាស្នាដៃថ្មីស្រឡាងរបស់ក្រុមហ៊ុន Hennessey Special Vehicles តែម្តង ដោយទើបតែដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធីប្រណាំងឡានដ៏ល្បីល្បាញគឺ Goodwood Festival of Speed ក្នុងឆ្នាំ ២០២៦ នេះឯង។ ដោយអក្សរ «M» នៅក្នុងឈ្មោះរបស់វា គឺតំណាងឱ្យពាក្យថា «Manual» ពោលគឺរថយន្តនេះប្រើប្រាស់នូវម៉ាស៊ីនទំហំ ៦,៦លីត្រ Twin-Turbo V8 ដែលមានកម្លាំង ២,០៣១ សេះ ផ្គូផ្គងជាមួយប្រអប់លេខដៃ ៦ វគ្គ ប្រភេទ Gated Manual ។

សរុបមក សម្រាប់រថយន្ត Hennessey នេះ វាមិនត្រឹមតែជាប់នាមជារថយន្តលេខដៃខ្លាំងបំផុតលើពិភពលោកប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជារថយន្តប្រភេទបើកដំបូលដ៏ពិសេសមួយដែលអាចឱ្យម្ចាស់របស់ខ្លួនកម្ម៉ង់ការរចនាដូចជាពណ៌ និងសម្ភារៈខាងក្នុងតាមចិត្តចង់បានផងដែរ។ ជាពិសេស គឺអាចជាន់បានល្បឿនលើសពី ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណ្ណោះ៕


















