[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១មុឺនដុល្លារជាង ដល់ ២មុឺនដុល្លារជាងនៅក្នុងទីផ្សារប្រទេសចិន។
BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV អគ្គិសនីសុទ្ធនេះ ដំណើរការដោយម៉ូទ័រអគ្គសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៨ និង ២១៥ សេះ ខណៈអាគុយ និងចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវកញ្ជប់អាគុយ BYD Blade battery និងមានល្បឿនអតិបរមា ១៨០ គ.ម/ម៉ោង។
ចំពោះនៅផ្នែកខាងក្នុង ទទួលអេក្រង់កម្សាន្ត touchscreen ទំហំធំគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាតផងដែរ៕