ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិកបានដាក់ចេញប្រូម៉ូសិនពិសេសសម្រាប់អនុវត្តន៍នាខែមេសានេះ ដោយមានបញ្ចុះតម្លៃរថយន្ត Ford F-150 ជាច្រើនប្រភេទ ក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារឯណោះ។
រថយន្តដែលមានការបញ្ចុះតម្លៃមានដូចជា ៖
- F-150 XLT ស៊េរីឆ្នាំ ២០១៩ ចុះថ្លៃ ៥ ០០០ ដុល្លារ
- F-150 XL ស៊េរីឆ្នាំ ២០១៩ ចុះថ្លៃ ៣ ៥០០ ដុល្លារ
- F-150 Lariat, King Ranch, Platinum និង Limited ស៊េរីឆ្នាំ ២០១៩ ចុះថ្លៃ ២ ២៥០ ដុល្លារ
- F-150 XLT ស៊េរីឆ្នាំ ២០២០ ចុះថ្លៃ ៣ ៧៥០ ដុល្លារ
ស្ទើរតែរថយន្ត Ford F-150 គ្រប់ប្រភេទទៅហើយដែកមានការបញ្ចុះតម្លៃ ហើយមានតែ F-150 Raptor និង F-150 PowerStroke ដែលប្រើម៉ាស៊ីនម៉ាស៊ូត ៣,០ លីត្រ ប៉ុណ្ណោះដែលមានលក់តម្លៃដើមដដែល៕