សម្រាប់ទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា ការប្រើប្រាស់រថយន្តមួយទឹកដែលនាំចូលគឺនៅតែមានការពេញនិយមច្រើនដោយសារតែអ្នកប្រើប្រាស់យល់ឃើញថា វាតម្លៃធូជាងរថយន្តថ្មី ឬកត្តាធនធានរបស់ពួកគាត់។ ប៉ុន្តែផ្ទុយពីការចំណាយលុយទៅលើរថយន្តដែលមានការប្រើប្រាស់រួច ដែលគ្មានប្រវត្តិច្បាស់លាស់ គ្មានការធានាត្រឹមត្រូវ គ្មានប្រព័ន្ធសុវត្ថិភាពស្តង់ដារ ក្នុងនោះបងប្អូនមួយចំនួនក៏បានងាកមកប្រើប្រាស់រថយន្តថ្មីវិញ។ ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបានការថែទាំ និងការធានាផ្ទាល់ពីក្រុមហ៊ុនផ្លូវការ។
ស្របគ្នានេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត Crossover កំពុងទទួលបាននូវសន្ទុះគាំទ្រយ៉ាងខ្លាំង ថ្ងៃនេះក្រុមការងារ ខេមបូ អូតូ សូមលើកយកនូវរថយន្ត Crossover មួយម៉ូឌែល ដែលជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP ជាមួយរូបរាងនៃការចនាទាន់សម័យ បច្ចេកវិទ្យាទំនើបៗ និងជាពិសេសមានតម្លៃត្រឹម ៣៩ ៩០០ដុល្លារប៉ុណ្ណោះ នោះគឺរថយន្ត Chevrolet Trailblazer LT ឆ្នាំ២០២២។។
ជាមួយតម្លៃដ៏ពិសេសនេះ រថយន្ត Chevrolet Trailblazer LT ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៣៥លីត្រ E-Turbocharger អាចផលិតកម្លាំងបាន ១៥៥សេះ និងកម្លាំងរមួល ២៣៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គ និងប្រព័ន្ធសន្សំសំចៃប្រេង Eco Mode ដោយបើកបរចម្ងាយ ១០០គ.ម ស៊ីសាំងជាមធ្យម ៦លីត្រប៉ុណ្ណោះ។
ក្រឡេកទៅមើលលើប្រព័ន្ធសុវត្ថិភាពដែលធ្វើអោយរថយន្តនេះទទួលបានចំណាត់ថ្នាក់ផ្កាយ ៥វិញ វាបានភ្ជាប់មកជាមួយ៖
- សេនស័រជំនួយពេលចូលចត
- ពោងសុវត្ថិភាព ៦ចំណុច
- កាំមេរ៉ាក្រោយជំនួយពេលចូលចត Rear Parking Camera
- ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ Emergency Auto Brake Assist
- ប្រព័ន្ធរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ Lane Keeping Assist
- ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ Forward Collision Alert
- ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង Side Blind Zone Alert
- ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring System
- ប្រព័ន្ធការពារការជាប់គាំងហ្វ្រាំង ABS
- ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
- ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ESC
- ប្រព័ន្ធជំនួយពេលឡើងចំណោត ដោយមិនអោយរអិលថយក្រោយ HAS
រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញនិងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានភ្ជាប់មកជាមួយចង្កៀងគុជភ្លឺច្បាស់ និងអាចកំណត់កម្ពស់ខ្ពស់/ទាប នៃភ្លើងហ្វាកូដដោយស្វ័យប្រវត្តិ។ ផ្នែកចំហៀងប្រើប្រាស់ជាមួយថាសកង់រចនាបែបស្ព័រទំហំ ១៧អ៊ីញ ភ្ជាប់ដោយសេនស័រប្រាប់អំពីសម្ពាធខ្យល់កង់រថយន្ត បន្ថែមជាមួយចង្កៀងក្រោយប្រើប្រាស់ជាមួយអំពូល LED ក្នុងការជួយផ្តល់នូវសញ្ញាបានកាន់តែច្បាស់។
លើសពីនេះ ផ្នែកខាងក្នុងមានការរចនាជាមួយទំហំធំទូលាយ និងផ្តល់នូវផាសុកភាពជាមួយគ្រឿងបរិក្ខាដែលបានភ្ជាប់មក។ កាន់តែងាយស្រួលជាមួយប៊ូតុងចុចបញ្ឆេះរថយន្ត(Start/Stop Engine) ចង្កូតប្រភេទអេឡិចត្រូនិចធូរងាយស្រួលបើកបរ, កុងទ័របង្ហាញព័ត៌មានប្រភេទពហុមុខងារ ផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក ព្រមទាំងអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ៨អ៊ីញភ្ជាប់ដោយមុខងារដ៏ពេញនិយម Apple Carplay, Android Auto, មើលផែនទី និង GPS បានផងដែរ។
សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទទួលយកបទពិសោធន៍ដោយផ្ទាល់នៅក្រុមហ៊ុន Chevrolet Cambodia ផ្ទាល់ដែលស្ថិននៅ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 889 888 | 089 850 888 ឬតាមរយៈទំព័រ Facebook ផ្លូវការ Chevrolet Cambodia៕