មិនចេញលក់ផង Aito M8 ទទួលបានការបញ្ជាទិញមុនចំនួន ៧មុឺនគ្រឿង

[ទីផ្សារបរទេស] រថយន្ដ Aito M8 ដែលជាម៉ូដែលចុងក្រោយ ដែលក្រុមហ៊ុន Huawei បានបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Seres ដើម្បីផលិតចេញជា SUV ប្រណីតមួយទៀតមួយនេះ។

Huawei-backed Aito to launch new SUV M8 in Apr - CnEVPostក្រុមហ៊ុនផលិតរថយន្តនេះ បានរាយការណ៍ថាទទួលបានការបញ្ជាទិញមុនជាងចំននួន ៧០ ០០០ គ្រឿងលើម៉ូដែល M8 គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា។ Aito M8 ត្រូវបានទទួលការបញ្ជាទិញមុនចំនួន ៧ ៥០០គ្រឿងក្នុងរយៈពេលមួយម៉ោងដំបូង ហើយកើនឡើងដល់ ២១ ០០០ គ្រឿងក្នុងរយៈពេលប្រាំមួយម៉ោង និងកើនឡើងដល់ ២៨ ០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ។

Aito M8 EREV with 1,526 km range received more than 70,000 orders two weeks  after pre-sale openedរថយន្ដ Aito M8 មានទំហំតូចជាង M9 ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជា SUV ទំហំពេញលេញនៅក្នុងប្រទេសចិន។ រថយន្ដនេះមានប្រវែងខ្លួនសរុប ៥ ១៩០មីលីម៉ែត្រ  ទទឹង ១ ៩៩៩មីលីម៉ែត្រ កម្ពស់ ១ ៧៩៥មីលីម៉ែត្រ និងគម្លាតកង់មុខក្រោយប្រវែង ៣ ១០៥មីលីម៉ែត្រ ។ ការរចនារបស់ M8 គឺទាន់សម័យ ហើយមើលពីចំហៀងស្រដៀងទៅនិងរថយន្ដ Mercedes-Benz GLS។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដនេះ ប្រើប្រាស់ម៉ាស៊ីន ១.៥ លីត្រនិងជំនួយដោយម៉ូទ័រអេឡិចអគ្គិសនីចំនួន២។ Aito M8 អាចបើកបាន ២១០គីឡូម៉ែត្រ បើប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំងអាចបើកបរបាន ១ ៥២៦ គីឡូម៉ែត្រ។

Huawei's Aito M8 got 21,000 orders in six hours in Chinaចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei Harmony Smart Cockpit ដោយរួមបញ្ជូលនូវអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 អាចអង្គុយបាន ៥ ឬ ៦ នាក់ រួមទាំងអ្នកបើកបរផងដែរ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម