មិនថោក ហើយក៏មិនថ្លៃ! តែគឺមានតម្លៃលក់ដូចគ្នាទៅនឹងទីផ្សារប្រទេសចិន

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនៅទីផ្សារក្នុងស្រុក ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសគ្រោងនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Dolphin ស៊េរីថ្មីចុងក្រោយរបស់ខ្លួន នៅទីផ្សារប្រទេសកូរ៉េខាងត្បូងហើយ ដោយក្នុងនោះ គឺនឹងធ្វើឡើងនៅក្នុងឆមាសទី ១ ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ បើទោះបីជាមានការនាំយកទៅលក់នៅទីផ្សារបរទេសក៏ដោយ ក៏ប៉ុន្តែសម្រាប់តម្លៃលក់របស់រថយន្ត BYD Dolphin នេះវិញ គឺមានតម្លៃលក់ដូចគ្នានឹងទីផ្សារប្រទេសចិនអញ្ចឹង ពោលគឺមានតម្លៃលក់ចាប់ពី ២០ លានវ៉ុន ឬ ១៤ ​០០០ ដុល្លារប៉ុណ្ណោះ។ នេះយោងតាមការប្រកាសរបស់់ ​​BYD Korea ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែង នៅពេលដាក់លក់ជាផ្លូវការ វាត្រូវបានគេរំពឹងថានឹងក្លាយគូរប្រកួតប្រជែងជាមួយម៉ូដែល Hyundai Casper EV និង Kia Ray EV ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត BYD Dolphin ស៊េរីថ្មីចុងក្រោយនេះ គឺមានប្រវែង ៤ ២៨០ ម.ម ទទឹង ១ ៧៧០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់ ២ ៧០០ ម.ម។ វាដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ (FWD) អាចផលិតកម្លាំងបាន ៩៤, ១៧៤ និង ២០១ សេះ​ (Spec ឬលក្ខណៈពិសេសនៅក្នុងទីផ្សារចិន) ។

ក្នុងនោះ វាទទួលបានជម្រើសអាគុយទំហំ ៤៥,១ និង ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០, ៤១០ និង ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះ វាក៏ទទួលបាននូវបាននូវប្រព័ន្ធជំនួយអ្នកបើកបរ BYD God Eye C ផងដែរ (Spec ឬលក្ខណៈពិសេសនៅក្នុងទីផ្សារចិន) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម