ក្រុមហ៊ុន Hennessey Performance បានដាក់បង្ហាញចេញនូវភីកអាប់ថ្មីដែលបានបំពាក់គ្រឿង Venom 775 គឺ Ford F-150 ឆ្នាំ២០២១។
រថយន្តភីកអាប់ Ford F-150 Hennessey Venom 775 នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-supercharger ដែលមានកម្លាំងរហូតដល់ទៅ ៧៧៥សេះ និងកម្លាំងរមួល ៩២៨ញ៉ូតុនម៉ែត្រ ខណៈដែលម៉ាស៊ីនដើមមានកម្លាំងត្រឹម ៤០០សេះប៉ុណ្ណោះ។
ក្រៅពីបានអាប់ដេតទៅលើម៉ាស៊ីន ភីកអាប់ខាងលើនេះក៏ទទួលបានការអាប់ដេតមួយចំនួនទៀត ពាក់ព័ន្ធជាមួយនឹងធុងទឹក air-to-water intercooler, dual core intercooler, high flow intercooler pump, ប្រព័ន្ធ air filtration system, supercharger pulley, heavy duty tensioner, ប៊ុយហ្ស៊ីថ្មី និង ប្រព័ន្ធ fuel system ជាដើម។
តាមរយៈការអាប់ដេតជាច្រើនខាងលើ អនុញ្ញាតឲ្យរថយន្ត F-150 Hennessey Venom 775 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយនឹង Ram 1500 TRX គឺឈ្នះដាច់តែម្តង ព្រោះភីកអាប់នេះមានកម្លាំងត្រឹម ៧០២សេះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។
សូមបញ្ជាក់ថា រថយន្ត Ford F-150 Hennessey Venom 775 នឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ៩០ ០០០ដុល្លារ ដល់ ១១០ ០០០ដុល្លារ៕