មិនធម្មតា! រថយន្ត Deepal L06 របស់ក្រុមហ៊ុន Changan បំពាក់ជាមួយប្រព័ន្ធបូមដូច Ferrari និង Lamborghini

រថយន្ត Deepal L06 របស់ក្រុមហ៊ុន Changan បានក្លាយជារថយន្ត​ផលិត​នៅ​ប្រទេស​ចិន​ដំបូង​គេ​បង្អស់ ដែល​ប្រើប្រាស់​ប្រព័ន្ធ​​កង់​ម៉ាញេទិក MagneRide® ជំនាន់​ទី ៤ របស់ BWI Group ដែល​ត្រូវ​បាន​ប្រើ​នៅក្នុង​រថយន្តកំពូលដូចជា Ferrari Lamborghini, និង Cadillac។ ប្រព័ន្ធបូម​នេះ​អាច​លៃតម្រូវ​ការ​ទប់ទល់​រំញ័រ (damping) បាន ១ ០០០ ដង​ក្នុង ១ វិនាទី ដែល​ផ្តល់​នូវ​ការ​បើកបរ​កម្រិតដូចរថយន្ដ Supercar ។

សម្រាប់ប្រព័ន្ធបច្ចេកវិ​ទ្យានេះ​ត្រូវ​បាន​បំពាក់លើរថយន្ដទំនើបៗជាច្រើនដូចជា Ferrari 458 Italia, Lamborghini Huracán,  Mustang Mach-E, Shelby GT 350, Cadillac ATS, Chevrolet Corvette, Audi TT និង R8។ បើនិយាយពីរឿងបូមគឺពិសេសហើយ តែអ្វីដែលពិសេសគឺតម្លៃរបស់រថយន្ដនេះតែម្ដង Deepal L06 ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ត្រូវបានដាក់លក់ជាមួយតម្លៃចាប់ពី ១៨ ៨០០ ទៅ ២១ ៨០០ ដុល្លារ​ នៅក្នុងទីផ្សារប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Deepal Starts Pre-sales of L06 Sedan, Priced From $19,670Deepal L06 ផ្ដល់មកជាជម្រើស២ម៉ូឌែលផ្សេងគ្នាមានទាំងជម្រើសប្រើអគ្គិសនីសុទ្ធ BEV និងអគ្គិសនីលាយសាំង EREV។ សម្រាប់ម៉ូឌែលប្រើអគ្គិសនី​សុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ នៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ២០០គីឡូវ៉ាត់ ឬស្មើនិង ២៦៨ សេះ ​ផ្តល់​ជូនរយៈចម្ងាយបើកបរ ៦៧០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និង​អាច​សាក​ថ្ម ៣០% ទៅ ៨០% ក្នុង​រយៈពេល ១៥ នាទី។

ចំពោះជម្រើសប្រើអគ្គិសនីលាយសាំង EREV ដំណើរការដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិត (៧២ គីឡូវ៉ាត់) ដើរតួនាទីជាម៉ាសុីនសាកថ្ម រួមបញ្ចូលជាមួយម៉ូទ័រ​អគ្គិសនីអាចផលិតបាន ១៧៥ គីឡូវ៉ាត់ ឬស្មើនិង ២៣៥ សេះ បំពាក់មកជាមួយអាគុយទំហំ ២៨.៣៩ គីឡូវ៉ាត់ម៉ោង ​ផ្តល់ជូន​ចម្ងាយដោយប្រើថាមពល​អគ្គិសនី​សុទ្ធបាន ២៤០ គីឡូម៉ែត្រ ខណៈបើប្រើអគ្គិសនីលាយសាំងអាចបើកបានដល់ ១ ៥០០ គីឡូម៉ែត្រ។

Продажи седана Deepal L06 начались с полностью электрических версий:  объявлены все ценыចំពោះទំហំរូបរាងនៅផ្នែកខាងក្រៅ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣០ មីលីម៉ែត្រ ទទឹង ១ ៩០៥ មីលីម៉ែត្រ កម្ពស់ ១ ៤៨០ មីលីម៉ែត្រនិងមានប្រវែងគម្លាតកង់មុខក្រោយុ ២ ៩០០ មីលីម៉ែត្រ។ នៅ​ខាងផ្នែកខាងក្នុងរថយន្ត L06 រចនារាង​អក្សរ T ភ្ជាប់មកជាមួយ​សម្ភារ​ទន់​ដែល​គ្របដណ្ដប់​លើសពី ៩០%, លេងបន្ថែមជាមួយចង្កូត​បី​កំណាត់ បំពាក់មកជាមួយអេក្រង់​កម្សាន្ដទំហំ ១៥.៦ អុីញ និងភ្ជាប់មកជាមួយមុខងារ AR-HUD ទំហំ៥០ អុីញ។

ចំពោះកៅអី​រថយន្ដ Deepal L06 ផ្តល់​ការ​ទ្រនៅផ្នែក​ចំហៀងទំហំ ៩១.៧ មីលីម៉ែត្រ សម្រាប់​ផ្តល់​អារម្មណ៍​ដូច​ជាអ្នកកំពុងបើកបររថយន្ដ​ប្រណាំង បន្ថែម​មកជាមួយភ្លើងលម្អក្នុងរថយន្ដចំនួន ២៥៦ ពណ៌ ដើម្បីផ្ដល់នូវបរិយាកាសកម្សាន្ដដល់សំបូរបែបដល់អតិថិជន។បន្ថែមពីនេះរថយន្ត L06 ត្រូវ​បាន​បំពាក់​ដោយ​ បន្ទះ​ឈីប​ 3nm ហើយ​ភ្ជាប់​មក​ជាមួយ LiDAR ជា​ស្តង់ដារ​ ដោយ​គាំទ្រ​មុខងារ​បើកបរ​ (autopilot) ទាំង​ក្នុង​ទីក្រុង និង​លើ​ផ្លូវ​ហាយវ៉េ តាមរយៈ​ការ​អភិវឌ្ឍ​រួមគ្នា​ជាមួយក្រុមហ៊ុន Horizon Robotics។

ផ្ទាំងផ្សាយពាណិជ្ជកម្ម