មើលរូបរាងឡានភីកអាប់ Honda ស៊េរីថ្មីឆ្នាំ ២០២១

Honda បាន​បង្ហាញ​ចេញ​នូវ​រថយន្ត Ridgeline ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​រូបរាង​ថ្មី ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​មុខ, ការ​បំពាក់​កង់​ទំហំ ១៨អ៊ីញ​មក​ជា​ស្តង់ដារ, ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រោយ និង​បាន​បំពាក់​បំពង់ស៊ីមាំង​ភ្លោះ​ផង​ដែរ។

រថយន្ត​​ភីកអាប់​ថ្មី​នេះ​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៨០សេះ ផ្គួប​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៩វគ្គ។ ​ចំពោះ​ប្រភេទ RTL-E និង Black Edition មាន​មក​ជា​ស្តង់ដារ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ រថយន្ត​នេះ​ក៏​មាន​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​ក្នុង​ត្រង់​អេក្រង់​បង្ហាញ​ប្រព័ន្ធ​សំឡេង​ដែល​មាន​រូបភាព​ថ្មី ហើយ​មាន​​​ប៊ូតុង​សម្រាប់​បន្ថែម​បន្ថយ​សំឡេង​​ក្បែរ​នោះ​ផង​ដែរ។ គ្រប់​ Option ទាំង​អស់​​ក៏​មាន​បំពាក់​មក​ជា​មួយ​នូវ​ Honda Sensing ដែល​មាន​មុខងារ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, មុខងារ​រក្សា​គន្លង​ផ្លូវ និង​មុខងារ Cruise Control ជា​ដើម។

រថយន្ត Honda Ridgeline ស៊េរី​ថ្មី​នឹង​មាន​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ​ក្រោយ ដោយ​មាន​តម្លៃ​ចាប់​ពី​ជាង ៣៥ ០០០​ដុល្លារ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម