មើលឡាន Toyota RAV4 តួវែង មានតែមួយក្នុងលោក

ក្រុម​ការងារ​​របស់ Toyota ផលិត​បាន​នូវ​រថយន្ត​ Toyota RAV4 តួវែង​ដែល​មាន​​តែ​មួយ​គ្រឿង​ក្នុង​លោក និង​ជា​ស្នាដៃ​របស់​​ក្រុម​បុគ្គលិក​ចំនួន ២០០​នាក់ ធ្វើ​នៅ​ពេល​ទំនេរ​ពី​ម៉ោង​ការងារ។

ការ​ផលិត​រថយន្ត RAV4 តួវែង​នេះ​មិន​មែន​ងាយ​នោះ​ទេ ដោយ​គេ​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​ច្រើន​ក្នុង​ការ​​កែច្នៃ​តួ​ខ្លួន​រថយន្ត​ SUV នេះ ដើម្បី​ប្រាកដ​ថា​រថយន្ត​នេះ​អាច​ដំណើរ​ការ​បាន​ពេញ​លេញ មិន​មែន​សម្រាប់​តែ​បង្ហាញ​នោះ​ទេ។ រថយន្ត​នេះ​មាន​ប្រវែង​សរុប​ដល់ ៧,៩​ម៉ែត្រ ដែល​មើល​ទៅ​រូបរាង​របស់​ហាក់​ប្លែក​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​មិន​មាន​កៅអី​ច្រើន​លើស​ពី​ធម្មតា​នោះ​ទេ ប៉ុន្តែ​នៅ​ត្រង់​ផ្នែក​អ្នក​ដំណើរ​​ខាង​ក្រោយ​គឺ​មាន​​ទីធ្លា​ធំ​ខ្លាំង​​សម្រាប់​ដាក់​ជើង និង​អាច​ដាក់​តុ​កាហ្វេ​បាន​មួយ​ទៀត​ផង​ដែរ។ គួរ​បញ្ជាក់​ថា​បុគ្គលិក​ Toyota ដែល​បាន​ចូល​រួម​ផលិត​រថយន្ត​នេះ និយាយ​ថា​ធ្វើ​ឡើង​សម្រាប់​ជា​​ Challenge (ការ​ប្រកួតប្រជែង) មួយ មិន​មាន​គោល​បំណង​ថា​នឹង​ផលិត​លក់​លើ​ទីផ្សារ​នោះ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម