មេធំរបស់ Jeep​​ និង Ram ថា ការការចេញលក់រថយន្ត Ram 1500 REV និង Jeep Wagoneer S នឹងពន្យាពេលទៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះ ក្រុុមហ៊ុន Stellantis (មេធំរបស់ក្រុមហ៊ុន Jeep​​ និង Ram) បានធ្វើការប្រកាសថា ការចេញលក់រថយន្ត Ram 1500 REV, Jeep Wagoneer S និងរថយន្តសេរ៊ីថ្មីៗជាច្រើនម៉ូឌែលទៀតនឹងត្រូវធ្វើការពន្យាពេលក្នុងការចេញលក់ទៅឆ្នាំក្រោយវិញ។

ក្នុងនោះ នាយកប្រតិបត្តិ លោក Carlos Tavares បាននិយាយថា ចំពោះការពន្យាពេលក្នុងការចេញលក់រថយន្តទាំងនេះ គឺក្រុមហ៊ុនចង់ចំណាយពេលបន្ថែមដើម្បីធ្វើការអភិវឌ្ឍន៏ផ្តោតលើគុណភាព និងភាពធន់ជាសំខាន់ ជៀសវាងការមានបញ្ហាទាក់ទងនឹងគុណភាព។ លើសពីនេះទៅទៀត លោកបាននិយាយបន្ថែមថា សម្រាប់ការលក់ជាផ្លូវការរបស់រថយន្តទាំងនេះនឹងផ្តល់នូវភាពភ្ញាក់ផ្អើរដល់ពេញចិត្តដល់អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ រថយន្តភីកអាប់អគ្គិសនី Ram 1500 REV នឹងត្រូវពន្យាពេលចេញលក់ពីចុងឆ្នាំ២០២៤ នេះ ទៅដើមឆ្នាំ២០២៥ ក្រោយ ហើយរថយន្ត SUV Off-Road Jeep Wagoneer S វិញ នឹងត្រូវបានពន្យារពេលដល់ដំណាច់ឆ្នាំ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម