ម៉ាស៊ីន V8 ដ៏ខ្លាំងក្លារបស់ Cadillac CT5-V Blackwing នឹងត្រូវផលិតដោយដៃ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ាស៊ីននៃរថយន្ត Cadillac CT5-V Blackwing ស៊េរីឆ្នាំ២០២២ មិនត្រឹមតែមានកម្លាំងខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែវានឹងត្រូវផលិតឡើងដោយដៃថែមទៀតផង។

គ្រប់ និងរាល់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged LT4 V8 ដែលនឹងត្រូវប្រើលើរថយន្ត CT5-V Blackwing នឹងត្រូវដំឡើងនៅ Performance Build Center ក្នុងរោងចក្រ Bowling Green របស់ក្រុមហ៊ុន General Motors ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនខុសពីម៉ាស៊ីន AMG របស់ Mercedes ប៉ុន្មានឡើយ ដោយម៉ាស៊ីន LT4 ខាងលើនឹងត្រូវផលិតឡើងដោយដៃ ហើយមានស្លាកឈ្មោះរបស់អ្នកផលិតម៉ាស៊ីននោះទៀតផង។

គួរឲ្យដឹងថា ម៉ាស៊ីន supercharged LT4 V8 នោះនឹងអាចផលិតកម្លាំងបានរហូតដល់ ៦៦៨សេះ ហើយអតិថិជនអាចជ្រើសរើសប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ១០វគ្គបាន។ ចំណែកឯប្រព័ន្ធប៉ុងវិញគឺ ប៉ុងមួយវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម