
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការបញ្ចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មីមានឈ្មោះថា Changan NEVO Q07 ស៊េរថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។
Changan NEVO Q07 ផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 Platform ដំណើរការដោយបច្ចេកវិទ្យា Changan Smart BlueCore 3.0 PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយដែលអាចផ្តល់ចម្ងាយបើកបរ ២១៥ គីឡូម៉ែត្រ ពីថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបានដល់ទៅ ១ ៤០០ គីឡូម៉ែត្រ និងគាំទ្រការសាកថ្មល្បឿនលឿន សាកបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទីប៉ុណ្ណោះ ។ លើសពីនេះ រថយន្តនេះ ក៏ជាម៉ូដែលដំបូងរបស់ Changan ដែលបំពាក់បច្ចេកវិទ្យា DeepSeek AI ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ ទទួលបានភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន ជាមួយរូបរាងបែបជ្រុង ដោយផ្នែកខាងមុខមានអំពូលបំភ្លឺពេលថ្ងៃ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដាច់ដោយឡែកពីអំពូបំភ្លឺផ្លូវ ព្រមទាំងប្រើប្រាស់ដៃទ្វារប្រភេទ flush-door ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED លាតពេញផ្នែកខាងក្រោយ ដែលផ្តល់នៅភាពកាន់តែ Luxury ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត, កៅអីស្បែកចុចអូតូ មុខងារខ្យល់ត្រជាក់-ក្តៅ និងម៉ាស្សា រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិត ADAS ផងដែរ ៕