ម៉ូដែលពិសេសចុងក្រោយរបស់ Bugatti Chiron ផលិតតែ ១គ្រឿង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Chiron ផលិតតែ ១គ្រឿងប៉ុណ្ណោះ មានឈ្មោះថា L’Ultime នឹងជាម៉ូដែលចុងក្រោយក្នុងចំនួននៃការផលិតគ្រឿងទី ៥០០ ក្នុងរយៈពេល ៨ឆ្នាំ ។

ម៉ូដែលពិសេសចុងក្រោយនេះ ត្រូវបានផលិតឡើងផ្អែកនៅលើរថយន្ត Bugatti Chiron Super Sport បញ្ចូលគ្នានៅពណ៌តួខ្លួនពណ៌ខៀវ French Racing Blue និង Atlantic Blue ។ បន្ថែមពីលើនេះ ទាំងថាសកង់ខាងមុខ និងខាងក្រោយត្រូវបានតុបតែងពណ៌ផ្សេងពីគ្នាដូចគ្នាទៅនឹងតួខ្លួន ព្រមទាំងអក្សរនៅលើតួរថយន្តត្រូវគូសដោយដៃរួមាន #500 ជាដើម។ ខណៈគ្រឿងស្បែកបំពាក់នៅផ្នែកខាងក្នុងជាការកាត់ដោយដៃ ដេរដោយដៃ និងត្បាញដោយដៃផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនម៉ាស៊ីន នៅតែប្រើប្រាស់ម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbo ដែលអាចផលិតកម្លាំងបាន ១៥៧៨ សេះ ខណៈតម្លៃក្រុមហ៊ុនមិនបានបញ្ចេញនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម