ម៉ូដែលពិសេសថ្មីរបស់ BYD ប្រើ plug-in hybrid មានតម្លៃលក់តែជាង ១មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលពិសេស BYD Destroyer 05 Honor Edition ស៊េរីឆ្នាំ២០២៤ ប្រភេទ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១១ ០០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣០៣ សេះ និងកម្លាំងរមួល ៤៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ LFP អាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Destroyer 05 Honor Edition មានបំពាក់ជាមួយប៉ាណាមុខទំហំធំគ្មានស៊ុម ជាប់សងខាងដោយចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ DiLink intelligent connectivity system ព្រមទាំងប្រព័ន្ធសោរ Digital-key ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម