ក្រុមហ៊ុន Nissan បានធ្វើការប្រកាសពីតម្លៃផ្លូវការនៃម៉ូឌែលពិសេស Nissan Qashqai Premiere Edition សម្រាប់ទីផ្សារចក្រភពអង់គ្លេស។
សម្រាប់ម៉ូឌែលពិសេស Nissan Qashqai ឆ្នាំ២០២១ បានបំពាក់ជាមួយនឹង roof railsថ្មី, ចង្កៀងមុខ LED Matrix, ថាសកង់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញនឹងបំពាក់បច្ចេកវិទ្យា ProPILOT Assist ផងដែរ។
បន្ថែមពីនេះក៏បំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង wireless Apple CarPlay ព្រមទាំងកុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញថែមទៀតផង។
ម៉ូឌែលពិសេស Nissan Qashqai ផ្តល់ជម្រើសម៉ាស៊ីន mild-hybrid ចំនួន២ ចំណុះ ១,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និង ១៥៦សេះ ហើយអតិថិជនអាចជ្រើសយកប្រអប់លេខដៃ ៦វគ្គ ឬលេខអូតូ Xtronic CVT។
សម្រាប់តម្លៃនៃម៉ូដែលពិសេសនេះ វាមានតម្លៃចាប់ពី ៤០ ៧១៨ដុល្លារ សម្រាប់ប្រភេទដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងមានតម្លៃចាប់ពី ៤៤ ២២៣ដុល្លារសម្រាប់ប្រភេទដំណើរការដោយប្រអប់លេខអូតូ Xtronic CVT៕