ម្ដងនេះមើល SUV សាកកម្លាំងគ្នា! Lamborghini Urus ប៉ះ Aston Martin DBX

DBX គឺ​ជា​រថយន្ត​ SUV ដំបូង​របស់​ម៉ាក​រថយន្ត​អង់គ្លេស Aston Martin ដែល​មាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ក្លា​ ពោល​គឺ​​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង កម្លាំង ៥៤២សេះ ដែល​វា​អាច​ស្ទុះ​​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៤,៥វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៩១​គ.ម/ម៉។

សមត្ថភាព​របស់​ DBX អាច​ឲ្យ​វា​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Lamborghini Urus ដែល​មាន​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង​ដូច​គ្នា ប៉ុន្តែ​វា​អាច​ផលិត​កម្លាំង​បាន​ដល់ ៦៤១សេះ និង​ប្រើ​ពេល​ត្រឹម ៣,៦វិនាទី​ ដើម្បី​ស្ទុះ​ដល់ ១០០​គ.ម/ម៉ ជា​មួយ​ល្បឿន​អតិបរមា​ ៣០៦​គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នា​ពេល​នេះ​គេ​បាន​យក​កំពូល​រថយន្ត SUV ទាំង​ពីរ​មក​សាក​ល្បង​កម្លាំង​គ្នា ដោយ​​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ប្រវែង​ ៤០០ ម៉ែត្រ ដោយ​ចង់​ថា​រថយន្ត​ណា​ដល់​ទី​មុន។ ក្រៅ​ពី​​នេះ​ដែរ ក្នុង​វីដេអូ​ខាង​ក្រោយ​​គេ​ក៏​បាន​សាក​ល្បង​សមត្ថភាព​បើកបរ​ពី ០-១០០ គ.ម/ម៉ និង​ជាន់​ហ្វ្រាំង​មក​នៅ​ត្រឹម ០ វិញ​ផង​ដែរ។ ចង់​ដឹង​ថា​លទ្ធផល​បែប​ណា ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម