យូរឆ្នាំហើយ ចំនួនលក់ Land Cruiser នៅតែខ្លាំងក្លា

Toyota បាន​បង្ហាញ​ចេញ​ចំនួន​លក់​​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ ដែល​រយៈពេល ១២ ខែ​កន្លង​មក​នេះ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ ២ ០៨៥ ២៣៥ គ្រឿង មាន​ការ​ថយ​ចុះ ២,០% បើ​ធៀប​នឹង​ឆ្នាំ​មុន។

បើ​មើល​លើ​ចំនួន​លក់​ ច្បាស់​ណាស់​ថា Toyota ត្រូវ​ការ​កែ​សម្រួល​រថយន្ត​ចំណាស់ៗ​មួយ​ចំនួន​របស់​ខ្លួន។ ប៉ុន្តែ​គេ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​ចំនួន​លក់​របស់ Land Cruiser ដែល​ជា​រថយន្ត​មាន​អាយុ​កាល​ចាស់​ជាង​គេ​នោះ មាន​ការ​កើន​ឡើង​ចំនួន​លក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាច​លក់​ចេញ Land Cruiser បាន​ ៣ ៥៣៦ គ្រឿង ដែល​មាន​ការ​កើន​ឡើង ៩,៧%។ រថយន្ត SUV មួយ​ទៀត​ដែល​កើន​ចំនួន​លក់​គឺ RAV4 ដែល​លក់​បាន ៤៤៨ ០៧១ គ្រឿង កើន​ឡើង ៤,៩%។ គួរ​ដឹង​ថា​ចាប់​ផ្ដើម​ពី ២០២០ ទៅ ក្រុមហ៊ុន Toyota នឹង​សម្រុក​បញ្ចេញ​រថយន្ត​ថ្មីៗ ដោយ​ក្នុង​រយៈពេល ៣៦ ខែ​ខាង​មុខ នឹង​មាន​ការ​ប្រកាស​ចេញ​ថ្មី ៣១ លើក។

លោក Jack Hollis អនុ​ប្រធាន​និង​នាយក​គ្រប់​គ្រង​ទូទៅ​នៃ​សាខា Toyota បាន​លើក​ឡើង​ថា ៖ “២០១៩ គឺ​ជា​ឆ្នាំ​ដ៏​ខ្លាំង​ក្លា​សម្រាប់ Toyota។ យើង​នៅ​អាច​រក្សា​តំណែង​លេខ​មួយ​ផ្នែក Hybrid, រថយន្ត​ធម្មតា, រថយន្ត SUV, រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច និង​ចំនួន​លក់​រាយ។ ប៉ុន្តែ​យើង​មិន​ឈប់​ត្រឹម​នេះ​ទេ។ យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ ២០២០ ដែល​កាន់​តែ​ប្រសើរ​ជាង​នេះ ដោយ​នឹង​បញ្ចេញ​រថយន្ត​ថ្មី នឹង​បន្ត​​ឈរ​​តំណែង​កំពូល​ផ្នែក Hybrid បន្ត​ទៀត៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម