យំលែងចេញ! McLaren P1 តម្លៃ ១,៥ លានដុល្លារ ម្ចាស់ទើបទិញបានមួយសប្តាហ៍ ត្រូវរងការខូចខាតដោយសារព្យុះ Ian (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ព្យុះIan បានកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងជាពិសេសរដ្ឋ Florida ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង អមនឹងខ្យល់បក់ខ្លាំងបានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាមួយការខូតខាតនេះ​ គេបានប្រទះឃើញរថយន្តដ៏ប្រណិត McLaren P1 មួយគ្រឿងតម្លៃ ១,៥ លានដុល្លារ បានលិចលង់និងរងការខូចខាតដោយសារព្យុះនេះផងដែរ។

រថយន្តដ៏ប្រណិត ជា​កម្មសិទិ្ធរបស់គណនី Instagram ឈ្មោះ Lambo9286 ដែល​មាន​ឈ្មោះ​ពិត​ថា Ernie ដោយគាត់ទើបតែបានទិញរថយន្តកាលពីមួយសប្តាហ៍មុន ហើយពិតជារំភើបខ្លាំងជាមួយវា ដោយបានបង្ហោះវាចំនួន ១២ ដងប៉ុណ្ណោះចាប់តាំងពីបានទិញរថយន្តនេះមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្ហោះពីគណនីផ្សេងគ្នាបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសរបស់គាត់ ហើយរថយន្តត្រូវបានទឹកជំនន់គួចទៅតាម ជាមួយនឹងកម្រិតទឹកស្ទើរតែឡើងដល់ដំបូលរថយន្ត។ ក្នុងនោះ រថយន្តដ៏ប្រណិត McLaren P1 មានកម្ពស់ជិត ១,២២ ម៉ែត្រនៅពេលវីដេអូត្រូវបានថត។

គួរបញ្ជាក់ផងដែរ មិនត្រឹមតែរថយន្ត McLaren P1 ទេ ដែលត្រូវរងការខូចខាត ក្នុងនោះរថយន្ត Rolls-Royce Phantom របស់គាត់ក៏បានរងការខូចខាតផងដែរ ដោយរថយន្តបានទុកជិតគ្នាដែលនៅក្នុងហ្គារាសរបស់គាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម