រថយន្ដអគ្គិសនី Chery Exeed Exlantix ES បើកបានចម្ងាយ៧០៥គីឡូម៉ែត្រ ដាក់លក់ក្នុងតម្លៃជាង២មុឺនដុល្លារ

ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្តអគ្គិសនីម៉ូឌែល Exlantix ES ស៊េរីឆ្នាំ ២០២៥ ៣ម៉ូឌែលផ្សេងគ្នា ជាមួយជម្រើសការបើកបរចម្ងាយ ៧០៥គីឡូម៉ែត្រ និង ៧១០ គីឡូម៉ែត្រ ក្នុងតម្លៃចាប់ពី ១៨៩ ៨០០ ទៅ ២៦៩ ៨០០ យ័ន ស្មើនឹង ២៦ ៣០០ ដល់ ៣៧ ៤០០ ដុល្លារ។

Shanghai 2025: Exeed renueva el Exlantix ES antes de su llegada a Chileបើនិយាយពីរូបរាងរបស់រថយន្ត Exlantix ES ស៊េរីឆ្នាំ ២០២៥ មិនមានការផ្លាស់ប្តូរច្រើនទេពីម៉ូដែលមុនទេ។ រថយន្ដបានរចនាមកជាមួយភ្លើងកាត់អ័ព្ទអំពូល LED ពណ៌សចំនួន ៣៧២ និងអំពូល LED ពណ៌លឿងចំនួន ៣៧២ ដែលអាចបង្ហាញសញា្ញជារូបភាព LED ជាច្រើនប្រភេទ ដោយស្វ័យប្រវត្តិដូចជាស្ថានភាពសាកថ្ម ការព្យាករណ៍អាកាសធាតុ និងអ្នកថ្មើរជើងឆ្លងកាត់។ ចំពោះមេគុណអូសទាញ (Drag Coefficient) មានត្រឹម ០.២០៥ Cd។ Exlantix ES មានតួខ្លួនប្រវែងតួសរុប ៤ ៩៤៥មម ទទឹង ១ ៩៧៨មម កម្ពស់ ១ ៤៨០មម និងប្រវែងតួខ្លួនសរុប ៣ ០០០មម។

Электроседан Exlantix ES, который ждут в России, оказался самым дорогим  Exeed в Китаеប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់រថយន្ដនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពទៅជា Chery’s Falcon Pilot (ដែលគេហៅផងដែរថា Cpilot)។ រថយន្ដ Exlantix ES កម្រិតទី១ ភ្ជាប់មកជាមួយរ៉ាដារចំនួន ៥, ឧបករណ៍ Ultrasonic ចំនួន ១២ និងកាមេរ៉ាចំនួន ១០គ្រាប់ ខណៈកម្រិតទី២ ភ្ជាប់មកជាមួយនឹង Lidar នៅលើដំបូលបន្ថែម និងកាមេរ៉ាខាងមុខចំនួន ២គ្រាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Электроседан Exlantix ES, который ждут в России, оказался самым дорогим  Exeed в Китаеចំពោះមុខងារ (Falcon 500) អនុញ្ញតឲ្យ រថយន្ដនេះអាចបើកបរនៅលើផ្លូវហាយវេដោយស្វ័យប្រវត្តិ (Autopilot) និងមុខងារជំនួយការបើកបរកម្រិតខ្ពស់កម្រិត២ ភ្ជាប់មកជាមួយមុខងារសម្គាល់ស្លាកសញា្ញចរាចរណ៍, ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ និងជំនួយការចតរថយន្ត។ កម្រិត (Trim) ដែលមាន Lidar នៅលើដំបូល ក៏គាំទ្រមុខងារ Urban Navigation on Autopilot (Falcon 700) ផងដែរ។ រថយន្ដនេះរថយន្ដរចនាមានទាំងជម្រើសប្រើប្រាស់បុង១ (RWD) និងបុង២ (AWD)។ Exlantix ES គាំទ្រការសាកថ្ម 800V។

ផ្នែកខាងក្នុងរថយន្ត Exlantix ES ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ដោយចង្កូតបាតរាបស្មើ អេក្រង់កុងទ័រ ទំហំ ៨.២ អុីញ និងអេក្រង់កម្សាន្ដ ទំហំ ១៥.៦ អុីញ កម្រិត 2.5K ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P។ ចំពោះកុងសូលកណ្តាលមានការរចនាមិនរញ៉េរញ៉ៃ បំពាក់ជាមួយកន្លែងសាកថ្មឥតប្រើខ្សែចំនួន២  និងកន្លែងរុញបិទបើក សម្រាប់ដាក់កែវទឹក។ ការកំណត់រចនាសម្ព័ន្ធបញ្ជា ត្រូវបានកែលម្អ ដោុយបំពាក់មកជាមួយ ការបញ្ជាដោយសំឡេង AI, ការបង្ហាញរូបភាពពីទូរស័ព្ទទៅលើអេក្រង់បញ្ជាកណ្តាល, Speaker ចំនួន ២៣គ្រាប់ និងកៅអីអ្នករួមដំណើរ (co-pilot seat) បែប Zero-gravity៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម