រថយន្ត Deepal S05 សេរ៊ីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan លេចចេញនូវរូបរាងតាមដងផ្លូវក្នុងប្រទេសចិន

[ទីផ្សារចិន] នាពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Deepal S05 សេរ៊ីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan ត្រូវបានបែបធ្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះក្នុងឆ្នាំនេះជាមួយតម្លៃលក់ចាប់ពី ១៦,៥៥០ដុល្លារ ។

សម្រាប់រថយន្តត្រូវបានរំពឹងថានេះមានប្រវែងតួខ្លួនសរុប ៤,៦២០ ម.ម ទទឹង ១,៩០០ ម.ម កំពស់ ១,៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម ដែលមានការរចនាខាងក្រៅរាងមូលដោយមានប៉ាណាមុខបិទជិតអមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED​, ទ្វារដៃបិតជិត, ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូម ជាដើម។​​ ខណៈផ្នែកខាងក្នុងមិនទាន់មានរបាយការណ៏នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាពរបស់រថយន្ត Deepal S05

រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការ ២ប្រភេទ រួមមាន៖

  • ប្រភេទ Extended Range Electric Vehicle (EREV)​ ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៦០គីឡូវ៉ាត់ ផ្គួបជាមួយអាគុយ ២ប្រភេទ ទំហំ ១៧គីឡូវ៉ាត់ម៉ោង និង ២៧គីឡូវ៉ាត់ម៉ោង  ដែលអាចបើកបរបានចម្ងាយពី ១០០ ទៅ​ ១៥៥គីឡូម៉ែត្រ ដោយមិនចាំបាច់សាកភ្លើង និងមានកម្រិតសុីប្រេងចាប់ពី ៤,៩៥លីត្រ ទៅ​ ៥,០៥​លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
  • ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីសុទ្ធ ចំនួន ១ ផ្គួមជាមួយអាគុយទំហំ ៥៦,១២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ១៧៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ផ្ទាំងផ្សាយពាណិជ្ជកម្ម