រថយន្ត Ford Focus ស៊េរីថ្មី ជាមួយជម្រើសម៉ាស៊ីនថ្មី បង្ហាញខ្លួនជាផ្លូរការ នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Focus ស៊េរីថ្មី រួមទាំងម៉ូដែល ST-Line grades, S Edition ថ្មី រួមទាំងម៉ូដែលជាច្រើនរួមមាន ST Line និង S EDITION នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែ​តម្លៃ​ផ្លូវ​ការ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

សម្រាប់រថយន្តនេះ រចនាឡើងដោយមជ្ឈមណ្ឌលរចនា Ford China ក្នុងទីក្រុងសៀងហៃ ដោយបានសង្កត់ធ្ងន់លើសោភ័ណភាពនៃថាមពល ដោយមានប៉ាណារចនាថ្មីឲ្យឈ្មោះថា hexagonal តុបតែងជាមួយក្រូម៉េ, ចង្កៀងមុខ LED រចនាថ្មី កាងខាងមុខរចនាថ្មីតុបតែងជាមួយក្រូម៉េ, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយសំបកកង់ Michelin PS4 ទំហំ 235/40 R18 ជាមួយនឹងបំពង់ស៊ីមាំងភ្លោះរាងមូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងមានពណ៌ខ្មៅ ពណ៌ទឹកក្រូច ក្រហម និងខ្មៅ ជាមួយនឹងកុងសូលកណ្តាល ដៃចង្កូត ប៊ូតុងប្រអប់លេខ និងកៅអីទាំងអស់ដែលគ្របដណ្ដប់ដោយស្បែក និងតុបតែងដោយដេរពណ៌ក្រហម។ លើសពីនេះ ត្រូវបានបំពាក់ដោយកុងទ័រព័ត៌មាន LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ SYNC 4 ប្រព័ន្ធរុករកឆ្លាតវៃ ឧបករណ៍បំពងសំឡេងម៉ាក B&O មុខងារជំនួយការបើកបរកម្រិត L2 ប្រព័ន្ធ OTA និងដំបូលកញ្ចក់ Panoramic sunroof។

រថយន្ត Ford Focus ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល  ៧,៩ វិនាទី ល្បឿនអតិបរមា ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម