រថយន្ត MG 6ជាប្រភេទរថយន្ត Sedan ដែលបានផលិតឡើងដោយក្រុមហ៊ុនរថយន្តចក្រភពអង់គ្លេស។ រថយន្ត MG 6 ផ្តល់ជូនដល់អតិថិជននូវតម្លៃត្រឹមតែ ៣៣ ០០០ដុល្លារ ដែលនោះហើយបានធ្វើអោយរថយន្ត MG 6 ក្លាយជារថយន្តមួយដែលមានតម្លៃសមរម្យព្រមជាមួយនឹងលក្ខណៈពិសេសកម្រិតខ្ពស់និងការបើកបរយ៉ាងងាយស្រួល។ រថយន្តនេះបានបង្កើតឡើងជាមួយនឹងការបំផុសគំនិតដ៏ល្អអស្ចារ្យរួមទាំងចំណុចរចនាថ្មីៗគួរឱ្យចាប់អារម្មណ៍ដែលផ្តល់ឱ្យរថយន្ត MG 6 នូវរូបរាងថ្មីស្រស់ស្អាតនិងទាក់ទាញដោយវាជាការរចនារបស់អ្នកឌីស្សាញរបស់ប្រទេសអឺរ៉ុប។
រថយន្ត MG 6ជារថយន្តប្រភេទ Sedan ប៉ុន្តែសម្រាប់ទំហំវិញត្រូវបានផ្តល់ដោយទំហំនៃរថយន្តប្រភេទ SUV ហើយវាធ្វើអោយលោកអ្នកមានទំហំគ្រប់គ្រាន់ក្នុងការធ្វើដំណើរផ្សងព្រេង ឬការបើកបរ។ MG 6បានបំពាក់ដោយការរចនាបែបស្តង់ដារ, បច្ចេកវិទ្យាទំនើប, ការផ្តល់ជូននូវផាសុកភាពកម្រិតខ្ពស់ និងការបង្កើនកំរិតនៃបច្ចេកវិទ្យាស្តង់ដារដោយការជម្រុញនូវផ្នែកសុវត្ថិភាពសំខាន់ៗដែលវាជាចំណុចពិសេសរថយន្តMG 6។
រថយន្ត MG 6 បានផ្តល់នូវកម្លាំង ១៦៩សេះ និងកម្លាំងបង្វិល ២៥០Nm ដោយសារវាបានបំពាក់មកជាមួយនឹងម៉ាស៊ីនប្រភេទតួបូចំណុះ ១,៥លីត្រ ហើយវាក៏ត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៧វគ្គ ដែលជាចំណុចល្អបំផុតសម្រាប់ជួរនៃរថយន្ត Sedan។ រថយន្តនេះបានកំណត់ដោយល្បឿនខ្ពស់បំផុត ២១០km/h។ ប្រអប់លេខ ៧វគ្គរបស់វាអាចធ្វើអោយលោកអ្នកអាចបើកបរឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ។ រួមផ្សំជាមួយនឹងឧបករណ៍ជំនួយក្នុងពេលបើកបរដ៏ឈានមុខគេ លោកអ្នកអាចទទួលបាននូវសុវត្ថិភាពគ្រប់ពេលបើកបរ។
ប្រព័ន្ធសុវត្ថិភាពល្អបំផុតមួយចំនួនដែលបានបំពាក់ក្នុងរថយន្ដ MG 6 ជាចំណុចពិសេសដែលផ្តល់នូវការការពារពេញលេញពីរថយន្តប្រភេទsedanនេះ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះមានដូចជា: ប្រព័ន្ធហ្វ្រាំងABS, ប្រព័ន្ធហ្វ្រាំងជំនួយ, កាំមេរានិងសេនស័រក្រោយជំនួយពេលចតរថយន្ត និងប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ រួមបន្ថែមជាមួយនឹងប្រព័ន្ធពោងសុវត្ថិភាព និងISOFIX ហើយអ្នកនឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ដោយលក្ខណៈពិសេសសុវត្ថិភាពយ៉ាងស្តង់ដារនេះ។
សម្រាប់ផ្នែកខាងក្រៅវិញ, ការឌីស្សាញបែបថ្មីនៃចង្កៀង LED Daytime Running បានធ្វើអោយរថយន្តនេះកាន់តែស្ព័រនិងទំនើបកម្រិតខ្ពស់ព្រមទាងបង្កើននូវសុវត្ថិភាពផងដែរ។ ស្ទីលថ្មីយ៉ាងទាន់សម័យពីដំបូលលើរហូតដល់គូទក្រោយរថយន្ត និងកាងមុខក្រោយបែបថ្មីរួមទាំងយ៉ាន់ស្ព័រទំហំ ១៨អ៊ីញដែលជួយបង្កើនភាពរឹងមាំដល់រថយន្ត។ ស្ទើរតែគ្រប់ជ្រុងជ្រោយនៃផ្នែកខាងក្នុងបានរចនាដោយស្បែកពូកកម្រិតខ្ពស់ដ៏អស្ចារ្យជាមួយនឹងពណ៍ក្រហមលាយក្រហមយ៉ាងប្រណីតនិងផាសុកភាពធ្វើអោយរថយន្ត MG 6 កាន់តែលេចធ្លោ។
រថយន្ត MG 6 ជារថយន្តដែលមានការរចនាផ្នែកខាងក្រៅជាបែបស្ព័រ ហើយលោកអ្នកអាចទទួលបានគំនិតច្នៃប្រឌិតដ៏ល្អចំពោះរថយន្តនេះផងដែរ។ MG 6 អាចត្រូវបានគេប្តូរតាមតំរូវការពីរង្វង់កង់ទៅដងខ្លួនបង្កើនបន្ថែមនូវទាំងរូបរាងអោយកាន់តែទាក់ទាញ រួមនឹងការបំពាក់ដោយម៉ាស៊ីនតួបូដែលជាសញ្ញាបង្ហាញថារថយន្ត MG 6 មានកម្លាំងខ្លាំង៕