[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Xpander ស៊េរីឆ្នាំ ២០២២ ដោយមានពីរម៉ូដែលរួមមាន GLS-LTD មានតម្លៃចាប់ពី ២៣ ៦២៧ ថ្លៃជាងម៉ូដែលដើម ២៩៥ ដុល្លារ និងម៉ូដែល GT តម្លៃ ២៦ ៤៦១ ដុល្លារ កើនឡើង ៩៤៦ ដុល្លារពីម៉ូដែលដើម នៅក្នុងទីផ្សារប្រទេសថៃ។
សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត Mitsubishi Xpander មុខមាត់ថ្មី វាត្រូវបានរចនាឡើងនៅពីមុខឲ្យឈ្មោះថា Advanced Dynamic Shield បំពាក់ដោយចង្កៀងមុខ halogen រចនាថ្មី ជាមួយនឹងចង្កៀងប្រភេទ LED dimmer, ចង្កៀងក្រោយប្រភេទ LED រាងអក្សរ T ត្រូវបានរចនាថ្មី ថាសកង់ស្ព័រពីរពណ៌ទំហំ ១៧ អ៊ីញ។ លើសពីនេះ ក៏មានការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension rear shock absorbers ដើម្បីបង្កើនការបើកបរឲ្យកាន់រលូន។
ចំពោះនៅខាងក្នុងវិញ ត្រូវបានដំឡើងកុងសូលរចនាបែបផ្ដេកថ្មី តុបតែងដោយពណ៌ត្នោត-ខ្មៅ កៅអីស្បែកមុខងារកម្តៅ ដៃចង្កូតរចនាបែបស្ព័រថ្មី, រន្ធសាក USB-A និង USB-C នៅកៅអីជួរទី២, រន្ធសាកថ្ម ១២ វ៉ុល នៅកៅអីជួរទី៣, ម៉ាស៊ីនត្រជាក់ពីរតំបន់ឌីជីថលជាមួយមុខងារ Max Cool, អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និង electric parking brake ជាមួយ Brake Auto Hold ជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mitsubishi Xpander មុខមាត់ថ្មីនេះ វាត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ MIVEC ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយ មុខងារ Auto Stop & Go គាំទ្រជាមួយប្រភេទប្រេង E20៕