រថយន្ត SUV ប្រណីតរបស់កូរ៉េ បង្ហាញ​មុខជាផ្លូវការ

រថយន្ត Genesis GV80 ឆ្នាំ ២០២០ ដែល​ជា​រថយន្ត SUV ដំបូង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​កូរ៉េ​ខាង​ត្បូង​នេះ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ក្រោយ​ពី​លេច​ធ្លាយ​រូបរាង​អស់​ជា​ច្រើន​សប្ដាហ៍​រួច​មក។

Genesis បាន​ឲ្យ​ពិភពលោក​បាន​ឃើញ​ពី GV80 ដំបូង​កាល​ពី​ឆ្នាំ ២០១៧ ដែល​កាល​នោះ​គឺ​ជា Concept។ ចំពោះ​ប្រភេទ​ដែល​ផលិត​លក់​នេះ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​រូបរាង​ដូច​ប្រភេទ Concept មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​រក្សា​ទុក​នូវ​ចំណុច​ពិសេស​ដែល​មាន​លើ​ប្រភេទ Concept ផង​ដែរ ហើយ​គេ​បាន​បំពាក់​នូវ​ចង្កូត​ស្រោប​ដោយ​ស្បែក​ពីរ​ពណ៌ និង​តាប្លូ​បង្ហាញ​ប្រភេទ​ឌីជីថល, មាន​អេក្រង់​កម្សាន្ត​ទំហំ ១៤,៥ អ៊ីញ​ដែល​អេក្រង់​នេះ​អាច​បញ្ជា​មុខងារ​ជា​ច្រើន។ តាម​រយៈ​ប្រព័ន្ធ Road-Noise Active Noise Control ធ្វើ​ឲ្យ​​រថយន្ត​អាច​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ​បាន​យ៉ាង​ល្អ។

ពោង​សុវត្ថិភាព​មាន​ចំនួន ១០, មាន​មុខងារ Smart Cruise Control, មុខងារ​បញ្ចៀស​គ្រោះ​ថ្នាក់​ពី​ខាង​មុខ, មុខងារ​បញ្ចៀស​គ្រោះ​ថ្នាក់​ពី​ខាង​ក្រោយ, មុខងារ​រំឭក​អ្នក​បើកបរ និង​មាន​មុខងារ​សុវត្ថិភាព​ជា​ច្រើន​ទៀត។

នៅ​កូរ៉េ រថយន្ត GV80 នឹង​មាន​លក់​ជា​មួយ​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត ៣,០ លីត្រ Turbo ដែល​មាន​កម្លាំង ២៧៤ សេះ ហើយ​ក៏​មាន​ម៉ាស៊ីន​សាំង​ ២ ប្រភេទ​ឲ្យ​ជ្រើស​រើស​ដែល​មាន​កម្លាំង ៣០០ សេះ និង ៣៧៥ សេះ។

រថយន្ត GV80 នឹង​ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង​នា​ខែ​មករា​នេះ ហើយ​សម្រាប់​ទីផ្សារ​អាមេរិក​ក៏​នឹង​មាន​លក់​នា​ឆ្នាំ ២០២០ នេះ​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម