ឡាន Acura Integra នឹងត្រលប់មកវិញ នៅឆ្នាំក្រោយ!

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Acura ដែលស្ថិតនៅក្រោម Honda បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការប្រកាសថា រថយន្ត Integra នឹងត្រលប់មកវិញ ជាប្រភេទរថយន្ត Compact Premium Car។

ក្រុមហ៊ុនរថយន្តខាងលើបានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងកម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួន នៅឯ Monterey Car Week។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ វាក៏បានបញ្ចេញរូបភាព Teaser មួយសន្លឹក និងវីដេអូមួយខ្សែ បង្ហាញឲ្យឃើញនូវរូបរាងចង្កៀងមុខ និង អំពូល LED DRL ក៏ដូចជាប៉ាណាមុខ និងឡូហ្គូរបស់វាទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងពិបាកនោះទេក្នុងការសម្គាល់ឃើញនូវភាពស្រដៀងគ្នា រវាងចង្កៀងមុខលើរថយន្ត Integra ថ្មី ជាមួយរថយន្ត Acura TLX Type S ដែលទើបចេញថ្មីៗនេះដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលមានភាពស្រដៀងគ្នាទៀតនោះ គឺ អំពូល LED DRL ក៏ដូចជា ប៉ាណាមុខរបស់វាថែមទៀតផង។

គួរឲ្យដឹងថា រថយន្ត Acura Integra នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំក្រោយ ខណៈក្រុមហ៊ុននេះបានសន្យាថានឹងបញ្ចេញព័ត៌មានលម្អិតថ្មីរបស់វា នៅពេលជិតចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម