Ford បានបញ្ចេញរូបភាព Teaser ទីពីរនៃរថយន្ត SUV អគ្គិសនីរបស់ខ្លួន និងបានបញ្ជាក់ថាវានឹងបង្ហាញមុខដល់ពិភពលោកនៅថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ ក្នុងកម្មវិធីពិសេសមួយនៅទីក្រុង Los Angeles។
រូបភាពថ្មីបានបង្ហាញអំពីតួខ្លួនរបស់រថយន្តអគ្គិសនីនេះ ហើយវាបានបញ្ជាក់ថាវាពិតជាមានទំនាក់ទំនងនឹងម៉ូដែល Mustang។ ជាក់ស្ដែងអំពូលភ្លើងខាងមុខ និងក្រោយគឺមាននូវអត្តសញ្ញាណរបស់ Mustang ផ្ទាល់តែម្ដង។
លក្ខណៈសម្បត្តិរបស់រថយន្តអគ្គិសនីនេះ គេដឹងមិនច្រើនឡើយ ប៉ុន្តែគេដឹងថាវាអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រពេលសាកថាមពលម្ដង។ ការលក់នៃរថយន្តនេះអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំ ២០២០ ខាងមុខ ហើយការចុះផ្សាយថ្មីៗនេះបានសន្និដ្ឋានថាវានឹងមានឈ្មោះ Mach-E៕