ផ្អែកតាមទិន្នន័យចំនួនលក់រថយន្តប្រចាំ ៦ ខែដំបូងនៃឆ្នាំ ២០១៩ បង្ហាញថាជនជាតិអាមេរិកកាំងចូលចិត្តប្រើប្រាស់រថយន្តភីកអាប់ច្រើនជាងគេបំផុត ដោយរថយន្តកំពូលទាំង ៣ នៃចំណោមរថយន្តលក់ដាច់ជាងគេទាំង ១០ គឺជាប្រភេទរថយន្តភីកអាប់នេះឯង។
១០. Toyota Corolla លក់បាន ១៥២ ៨៦៨ គ្រឿង (តម្លៃចាប់ពី ១៩ ៥០០ ដុល្លារ)
៩. Honda Civic លក់បាន ១៦៩ ១៧២ គ្រឿង (តម្លៃចាប់ពី ១៩ ៥៥០ ដុល្លារ)
៨. Chevrolet Equinox លក់បាន ១៧៤ ១៥៧ គ្រឿង (តម្លៃចាប់ពី ២៣ ៨០០ ដុល្លារ)
៧. Nissan Rogue លក់បាន ១៧៥ ២៦៧ គ្រឿង (តម្លៃចាប់ពី ២២ ៣៤០ ដុល្លារ)
៦. Toyota Camry លក់បាន ១៧៦ ០០៨ គ្រឿង (តម្លៃចាប់ពី ២៤ ៦០០ ដុល្លារ)
៥. Honda CR-V លក់បាន ១៧៦ ៩៤៤ គ្រឿង (តម្លៃចាប់ពី ២៤ ៥០០ ដុល្លារ)
៤. Toyota RAV4 លក់បាន ២០០ ៦១០ គ្រឿង (តម្លៃចាប់ពី ២៦ ៥៤៥ ដុល្លារ)
៣. Chevrolet Silverado លក់បាន ២៥៦ ៧៧៧ គ្រឿង (តម្លៃចាប់ពី ២៨ ៣០០ ដុល្លារ)
២. RAM 1500-3500 លក់បាន ២៩៩ ៤៨០ គ្រឿង (តម្លៃចាប់ពី ៣៣ ៥០០ ដុល្លារ)
១. Ford F-Series លក់បាន ៤៤៨ ៣៩៨ គ្រឿង (តម្លៃចាប់ពី ២៨ ២០០ ដុល្លារសម្រាប់ F-150)