រថយន្ត SUV របស់ Jeep គឺម៉ូឌែល Jeep Grand Cherokee ដែលត្រូវបានចាត់ទុកថាជារថយន្តទទួលបានជោគជ័យខ្លាំងលើទីផ្សារអាមេរិច ដោយចំនួនលក់ប្រមាណជាង ១,៧លាន គ្រឿង ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅជំនាន់ទី១ ក្នុងឆ្នាំ ២០១១ ឥឡូវនេះកំពុងត្រូវបានគេគិតថានឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយជាម៉ូឌែលឆ្នាំ២០២២។
ចំពោះលក្ខណះលម្អិតនៃរថយន្តនឹងត្រូវបង្ហាញនៅជិតដល់ថ្ងៃនៃការលក់ក្នុងឆ្នាំ២០២១ ដោយយើងមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយដើម្បីធ្វើការបង្ហាញនូវឡើយ។ ប៉ុន្តែយើងមានរូបប៉ុន្មានសន្លឹកដើម្បីបង្ហាញនៅផ្នែកខាងក្រៅ ហើយសម្រាប់ខាងក្នុងវិញមើលទៅហាក់ដូចជាមានភាពធំទូរលាយជាងមុន។
មួយវិញទៀតគេរំពឹងថា រូបរាងប៉ាណាដែលមាន ៧ប្រលោះនឹងនៅតែរក្សាជាអត្តសញ្ញាណរបស់វាដ៏ដែល ជាមួយជម្រើសកៅអី ២ជូរ និង៣ជួរ តាមរយះរូបភាពរចនាកុំព្យូទ័រដែលបានបង្ហាញ។ សម្រាប់តម្លៃក៏យើងមិនទាន់មានព័ត៌មានច្បាស់ការណាបង្ហាញដែល ប៉ុន្តែសម្រាប់ម៉ូឌែលបច្ចុប្បន្នរថយន្តមាននេះមានតម្លៃចាប់ពី ៣៤ ៤០០ដុល្លារ។