រថយន្តស៊េរីឆ្នាំ២០២៥ របស់ Nissan មួយនេះនឹងចេញលក់ក្នុងទីផ្សារអាមេរិកជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Nissan Rogue Rock Creek ស៊េរីឆ្នាំ ២០២៥ ប្រភេទរថយន្ត SUV នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារ ។

Rock Creek ស៊េរីឆ្នាំ ២០២៥ ទទួលបានម៉ាស៊ីនថ្មី ពោលបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយជម្រើសប៉ុង២ AWD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះទទួលបានឌីស្សាញរូបរាងជាប្រអប់ជ្រុង ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងនិងកាងការពារមុខ-ក្រោយពណ៌ខ្មៅអបជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៊ីញនិងសំបកកងប្រភេទ off-road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល​និងអេក្រង់កំសាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ សម្ភារៈធ្វើពីីស្បែក និងមុខងារកំដៅដៃចង្កូតផងដែរ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការអ្នកបើកបររបស់  Nissan ផ្ទាល់ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម