រថយន្តអគ្គិសនី Fisker Ocean សាកភ្លើង ៣០នាទី ជិះបាន ៣២០ គីឡូម៉ែត្រ

រថយន្ត​អគ្គិសនី​ Fisker Ocean ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​នោះ នឹង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Consumer Electronics Show នា​ខែ​មករា​ឆ្នាំ ២០២០ ខាង​មុខ។

គេ​បាន​ដឹង​ថា​រថយន្ត Ocean នេះ​នឹង​មាន​បំពាក់​អាគុយ​ដែល​អាច​ផ្ទុក​ថាមពល​បាន​ ៨០ គីឡូវ៉ាត់​ម៉ោង ហើយ​អាច​ជិះ​បាន​ចម្ងាយ​ពី ៤០០ ទៅ ៤៨០ គីឡូម៉ែត្រ។ ដំណឹង​ល្អ​​នោះ​គឺ​ Ocean នឹង​អាច​​ជិះ​បាន​ចម្ងាយ​ជាង ៣២០ គីឡូម៉ែត្រ ដោយ​គ្រាន់​តែ​សាក​ភ្លើង ៣០ នាទី​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេ​ដឹង​ទៀត​ថា​រថយន្ត​នេះ​នឹង​មាន​បំពាក់​នូវ​ដំបូល​​សូឡារ ដែល​ជួយ​​សន្សំសំចៃ​ថាមពល​បាន​កាន់​តែ​ខ្លាំង។ ជាក់​ស្ដែង​ទៅ Fisker បាន​ប៉ាន់​ស្មាន​ថា​ដំបូល​សូឡារ​នេះ អាច​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បន្ថែម ១ ៦១០ គីឡូម៉ែត្រ ក្នុង​មួយ​ឆ្នាំ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម