Toyota C-HR ស៊េរីថ្មី ឆ្នាំ២០២៤ ចេញលក់នៅអូស្រ្តាលីតម្លៃខ្ទង់ ៤មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota C-HR ស៊េរីថ្មី ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសអូស្រ្តាលី ផ្តល់ជូន ៣ជម្រើសដែលមានតម្លៃលក់ចាប់ពី ៤២ ៩៩០ ដុល្លារ ដល់ ៥៤ ៩៩០ ដុល្លារ ។

Toyota C-HR ស៊េរីថ្មី ឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ចំនួន ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៣៨ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៩៤ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ, កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័របង្ហាញលើកញ្ចក់, ភ្លើងលម្អ ៦៤ ពណ៌, ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម