[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Roewe បានធ្វើការបញ្ចេញរូបភាពផ្លូវការនៃរថយន្ត Roewe iMAX8 ដែលរថយន្តប្រភេទ MPV ប្រើប្រាស់អគ្គិសនីសុទ្ធដ៏ប្រណិត គ្រោងនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។
សម្រាប់រថយន្ត Roewe iMAX8 EV MPV ត្រូវបានរចនាឡើងវិញ នៅប៉ាណាមុខសម្រាប់រន្ធខ្យល់និងបំណែកត្បូងពណ៌ខ្មៅចំនួន ៦៦ តំណាងឲ្យភាពរុងរឿងនៃវប្បធម៌ប្រពៃណីចិន, ចង្កៀងមុខប្រភេទ LED Matrix ជាដើម។
ចំពោះផ្នែកខាងក្នុងកាប៊ីនមិនទាន់មានរូបភាពណាមួយត្រូវបានចេញនៅឡើយទេ ប៉ុន្តែប្រហែលជាបំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់បញ្ឈរចំកណ្តាល touchscreen ទំហំ ១២,៣ អ៊ីញ ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Roewe iMAX8 EV ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២៤១ សេះ ល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចបើកបរបានរចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយការសាកថ្មលឿន ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទី។
ជាមួយគ្នានេះ រថយន្តនេះក៏បានបំពាក់ដោយប្រព័ន្ធចង្កូតកម្រិតខ្ពស់ BD-EPS ប្រព័ន្ធ Venus Intelligent ប្រព័ន្ធទាំងមូលមានពោងសុវត្ថិភាពចំនួន ៦ រ៉ាដារលក ៣ ម.ម កាំមេរ៉ាចំនួន ៦ និងរ៉ាដា ultrasonic ចំនួន ១២ រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ AI Pilot ផងដែរ៕