រាងកប់សាហាវ! Ford Mondeo ២០២២ បង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ចេញនៅរថយន្ត all-new Mondeo ជាផ្លូវការនៅ មជ្ឈមណ្ឌលរចនាប្រទេសចិនរបស់ Ford ក្នុងទីក្រុងសៀងហៃ ខណៈដែលរថយន្តស៊េរីថ្មីខ្នាតមធ្យមត្រូវបានបម្រុងទុកសម្រាប់ទីផ្សារប្រទេសចិនទាំងស្រុង។

ខណៈ Mondeo ថ្មីបញ្ចូលការរចនាចុងក្រោយបង្អស់របស់ Blue Oval  បើប្រៀបធៀបទៅនឹងជំនាន់មុន ម៉ូដែលថ្មីនេះមានទំហំធំទូលាយជាង ២៣ មម និងវែងជាង ៦៣​ មម ជាមួយនឹងប្រវែងសរុប ៤,៩៣៥ មម ។ ក្រុមហ៊ុន Ford មិនបានប្រាប់ព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែរំពឹង Mondeo នឹងប្រើប្រាស់ស្ថាបត្យកម្មដូចនឹងរថយន្ត Ford Evos និង Lincoln Zephyr តែមួយគត់របស់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាបែប coupe-style ធ្វើឲ្យរថយន្ត Mondeo ស៊េរីថ្មីមានលក្ខណៈកាន់តែស្ព័រ។ រថយន្តនេះមានផ្នែក​ខាងមុខបំពាក់​ដោយចង្កៀង​មុខ​ និងប៉ាណា​ស្រដៀង​នឹង Evos ។ សម្រាប់តួ​ខ្លួន​មានលក្ខណៈរឹងមាំ​ជាង​​ជំនាន់​មុន​ទាំង​អស់ ដោយ​មានកាងក្រោយដូច​រថយន្ត​ Mustang ​ និង​ក្រាហ្វិក​ភ្លើង​ក្រោយជដើម។

នៅផ្នែកខាងក្រោយ មានកញ្ចក់ខាងក្រោយ ដែលលាតសន្ធឹងទៅដល់កាងលំអ ខណៈដែលអំពូលភ្លើងខាងក្រោយ និងអក្សរ Mondeo ធ្វើឱ្យមានភាពកាន់តែទាក់ទាញផងដែរ។ កាង​ខាង​ក្រោយ​មានលក្ខណៈ​ក្រូម៉េ និងកាងលំហូខ្យល់ជាដើម។ តាមរូបភាពបែកធ្លាយដែលលេចចេញកាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Ford ទំនងជានឹងបង្ហាញនូវប្រភេទ ST-Line បែបស្ព័រជាង ជាមួយនឹងកាង និងកង់ខុសៗគ្នា។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ford មិនរួមបញ្ចូលព័ត៌មានអំពីលក្ខណៈបច្ចេកទេសនោះទេ បើទោះបីជាផ្លាកសញ្ញា Ecoboost 245 នៅលើទ្វាខាងក្រោយរថយន្តបង្ហាញអំពីម៉ាស៊ីនចំណុះ ២,០ លីត្រ ដូចគ្នានឹងម៉ូដែល Evos ដែលទំនងជាភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គផងដែរ។

ក្នុងនោះក្រុមហ៊ុន Ford មិនបានបង្ហាញពីផ្នែកខាងក្នុងនៃ Mondeo ថ្មីនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបំពាក់កុងទ័រដូចនឹង Evos ដែរ។ នេះមានន័យថា រថយន្តនេះនឹងបំពាក់ជាមួយ កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ​ ២៧ អ៊ីញ សម្រាប់ SYNC+ 2.0 infotainment ជាមួយនឹងកម្រិត 4K ។ ក្នុងនោះរថយន្តនេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានការបើកបរដោយស្វ័យប្រវត្តិកម្រិត ២+ ដូច Zephyr ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម