លេចមុខជើងខ្លាំង Off-road ថ្មី Sierra 1500 AT4X AEV Edition ឆ្នាំ២០២៣ មកអង្រួនពិភពគុនភីកអាប់

ក្រុមហ៊ុន GMC បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការប្រកាសចេញភីកអាប់ដ៏ពិសេស Sierra 1500 AT4X AEV Edition ស៊េរីឆ្នាំ២០២៣។

រថយន្តភីកអាប់ដែលផ្តោតលើការបើកបរ Off-road នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល Sierra 1500 AT4X ហើយបានបន្ថែមគ្រឿងគ្រូវជាច្រើនពីក្រុមហ៊ុន American Expedition Vehicles (AEV) ដើម្បីជួយឲ្យក្លាយជាភីកអាប់ Off-road ដ៏អស្ចារ្យមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sierra 1500 AT4X AEV Edition ថ្មីនេះ មានបំពាក់កាងប្រភេទ heavy duty steel bumpers ដោយក្នុងនោះមានទំពក់ និង ខ្សែទាញនៅខាងមុខ មកស្រាប់។ វាមានបំពាក់បន្ទះដែកការពារចំនួន ៥ បន្ទះ ហើយប្រើយ៉ាន់កង់ទំហំ ១៨អ៊ីញ ប្រភេទ AEV Salta wheels ពណ៌ខ្មៅរលោង លើសំបកកង់ Goodyear Wrangler Territory MT tires ក៏ដូចជាប្រព័ន្ធ recessed valve system ដែលបន្ថែមការការពារពីថ្ម ខណៈពេលបើកបរ Off-road ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតប៉ាណាមុខ និង ផ្នែកខាងមុខវា ដើម្បីអាចដាក់កាងថ្មី និងកង់ធំជាងមុន។ ជាមួយគ្នានេះ វាក៏បានតុបតែងដៃទ្វារពណ៌ខ្មៅ និងឃ្លុបក្រោយពណ៌ខ្មៅផងដែរ។

ក្រៅពីរូបរាងខាងក្រៅ ភីកអាប់នេះបានកល់បូមខ្ពស់ជាងមុន ដោយមានកម្ពស់ពីបាតក្រោមទៅដី ១១,២អ៊ីញ ឬ ២៨៤មីល្លីម៉ែត្រឯណោះ។ ចំពោះលក្ខណៈពិសេសមួយចំនួនទៀតមានដូចជា ប្រព័ន្ធចាក់សោរប៉ុង e-locking differentials ខាងមុខ និងក្រោយ, Multimatic DSSV dampers, មុខងារ Terrain mode ដែលអនុញ្ញាតឲ្យប្រើ one-pedal driving។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 មានកម្លាំង ៤២០សេះ និងកម្លាំងរមួល ៦២៣ញ៉ូតុនម៉ែត្រ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ Sierra 1500 AT4X AEV Edition ឆ្នាំ២០២៣ មានបំពាក់កៅអីខាងមុខដែលមានបញ្ចេញខ្យល់ក្រៅ-ត្រជាក់ និង ម៉ាស្សា ក៏ដូចជាប្រព័ន្ធសំឡេង Bose premium audio system ដែលមាន speaker ១២គ្រាប់, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ ១៣,៤អ៊ីញ មានមុខងារ Google Maps, Google Assistant និង Google Play មកស្រាប់តែម្តង។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន GMC មិនទាន់បានប្រកាសចេញនូវតម្លៃរបស់វាឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម