រាងញាក់! ឡានអគ្គិសនីសុទ្ធ Kia EV4 បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្តអគ្គិសនីសុទ្ធ Kia EV4 ផ្តល់ជូនប្រភេទ sedan និង hatchback មុនពេលដាក់បញ្ចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅឯព្រឹត្តិការណ៍ KIA EV Day ប្រទេសអេស្ប៉ាញ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត Kia EV4 ត្រូវបានឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Opposites United design concept មានលក្ខណៈបែបស្ព័រ ព្រមទាំងផ្តោតលើការឌិស្សាញ aerodynamic ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED លេងការឌីស្សាញបញ្ឈ ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ទំហំ ១៩ អ៉ីញ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់ Kia EV4 នេះ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា នឹងផ្តល់ជូននៅជម្រើសម៉ូដែល GT-Line ដល់ទាំងប្រភេទ Sedan និង Hatchback ខណៈព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនបានបង្ហាញនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម