លើកនេះញាក់សាច់! All-new Toyota RAV4 ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការ ជំនាន់ទី ៦ រូបរាថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការហើយ ផ្តល់ជូនជម្រើសនៃការរចនាទៅតាមរចនាបទ ៣ប្រភេទ រួមមានប្រភេទ​ Core design ( LE, XLE, Limited), Rugged design (woodland) និង Sport design ( SE, XSE, GR Sport) គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ នេះ ក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Toyota RAV4 ជំនាន់ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ផ្តល់ជូនជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ដំណើរដោយប្រព័ន្ធ Hybrid ជំនាន់ទី៥របស់តូយ៉ូតា ដែលធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ ទំហំ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៣៦ សេះ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។
  • ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣២៤ សេះ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបាន ៨០គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ Toyota RAV4 ស៊េរីថ្មីចុងក្រោយ ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដោយលើកជានេះ មានលក្ខណៈបែបជ្រុង ដោយមានប៉ាណាមុខមួយផ្ទាំងធំ ខុសៗពីគ្នាទៅតាមម៉ូដែល ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៧អ៉ីញ ដល់ ២០អ៉ីញ និងចង្កៀងក្រោយ LED ឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ ចាប់ពី ១០,៥ អ៉ីញ ដល់ ១២,៩ អីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ឧបករណ៍បំពងសំលេងម៉ាក JBL ។ លើសពីនេះ Toyota ក៏បានបញ្ចូលបច្ចេកវិទ្យាថ្មី Arene software development platform ដែលជំនួយដល់ទៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 4.0 system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម