ការងារដ៏លំបាកបំផុតមួយនៅក្នុងឧស្សាហកម្មរថយន្ត គឺការផ្លាស់ប្តូររចនាបថរថយន្តប្រចាំត្រកូល ហើយវាកាន់តែពិបាកនៅពេលរថយន្តនោះកំពុងមានរូបរាងល្អស្រាប់។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គេប្រមាញ់បានរថយន្ត Ford Mustang ស៊េរីឆ្នាំ២០២៣ ដែលនឹងមានរូបរាងថ្មីទាំងស្រុង កំពុងធ្វើតេស្តនៅតាមដងផ្លូវ ប៉ុន្តែបានប្រើតែមដើម្បីបិទបាំងសិន មុនពេលប្រកាសចេញជាផ្លូវការ។
ថ្វីបើមានតែមបិទបាំងជុំវិញរថយន្តក៏ដោយ ប៉ុន្តែគេនៅតែអាចសម្គាល់ឃើញចំណុចពិសេសមួយចំនួន ដូចជា ការបំពាក់ប៉ាណាមុខ hexagonal grille, ចង្កៀងមុខរាងមូល និងកាងមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាមានបំពាក់ប្រព័ន្ធស៊ីម៉ាំង sporty dual exhaust system និង កាងកាត់ខ្យល់ក្រោយ rear diffuser ថ្មីទៀតផង។ ជាមួយគ្នានេះ វាក៏បានបំពាក់ចង្កៀងក្រោយថ្មីផងដែរ។
ដោយឡែក ចំពោះផ្នែកម៉ាស៊ីនគេរំពឹងទុកថា វានឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីន ២ ជម្រើស គឺ ចំណុះ ៥,០លីត្រ V8 និង ម៉ាស៊ីន ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃ Ford Mustang ឆ្នាំ២០២៣ នៅមិនទាន់មានច្រើនប៉ុន្មានឡើយ ប៉ុន្តែប្រភពមួយចំនួនបង្ហាញថា Ford នឹងបញ្ចេញ Mustang ស៊េរីឆ្នាំ២០២៣ នៅឆ្នាំ២០២២ ខាងមុខនេះតែម្តង៕