ខណៈដែលរថយន្តជាគូប្រជែងមាន Chevrolet Silverado និង GMC Sierra ស៊េរីថ្មីត្រូវពន្យារពេលប្រកាសចេញ ខាង Ford ឯណេះវិញគឺត្រៀមរួចជាស្រេចក្នុងការប្រកាសចេញរថយន្ត F-150 ដែលផ្លាស់ប្ដូររូបរាងថ្មី ដែលរំពឹងថាប្រកាសចេញនាចុងខែមេសានេះ។
មុនការប្រកាសចេញជាផ្លូវការ គេអាចឃើញអំពីគ្រឿងបរិក្ខារខាងក្នុងរបស់រថយន្តយ៉ាងច្បាស់ៗ ដែលឃើញថាវាមានការផ្លាស់ប្ដូរកាន់តែទំនើបជាងមុន មិនឲ្យចាញ់គូប្រជែងឡើយ។ នៅពីក្រោយចង្កូតដែលឌីហ្សាញថ្មី គឺមានបំពាក់កុងទ័របង្ហាញប្រភេទឌីជីថល ហើយនៅចំកណ្ដាលមានអេក្រង់កម្សាន្តទំហំធំ។
កន្លងក៏មានលេចចេញអំពីប្រភេទម៉ាស៊ីននៃ Ford F-150 ឆ្នាំ ២០២១ ដែលមានដូចខាងក្រោម ៖
- ម៉ាស៊ីន V6 ៣,៣ លីត្រ កម្លាំង ២៩០ សេះ
- ម៉ាស៊ីន EcoBoost V6 ២,៧ លីត្រ កម្លាំង ៣២៥ សេះ
- ម៉ាស៊ីន EcoBoost V6 ៣,៥ លីត្រ កម្លាំង ៣៧៥ សេះ
- ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ កម្លាំង ៣៩៥ សេះ
- ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ សម្រាប់ F-150 Raptor ដែលមិនបានប្រាប់ពីកម្លាំង (នៅលើម៉ូដែលឆ្នាំ ២០២០ វាមានកម្លាំង ៤៥០ សេះ)
- ម៉ាស៊ីនម៉ាស៊ូត V6 ៣,០ លីត្រ មិនបានបញ្ជាក់អំពីកម្លាំង
- ម៉ាស៊ីន V6 ៣,៥ លីត្រ ភ្ជាប់នឹងម៉ូទ័រអគ្គិសនី មិនបានបញ្ជាក់អំពីកម្លាំង