ចេញហើយ! ម៉ូតូធំ Honda ត្រកូល 500 ចំនួន ៣ម៉ូឌែល តម្លៃ ៦ពាន់ខ្ទង់ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានបង្ហាញនូវ​ម៉ូតូធំ ចំនួន ៣ ម៉ូឌែលក្នុងត្រកូល 500 ស៊េរីឆ្នាំ២០២២ រួមមាន៖ CBR500R, CB500F និង CB500X ដែលទទួលបានការអាប់ដេតបង្កើនភាពបែបស្ព័រ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Honda CBR500R  ជាប្រភេទម៉ូតូបែបស្ព័រ រចនាឡើង aerodynamic principles  ហើយវាមានទទឹង ៧៦៥ មម បណ្តោយ ២ ០៨១ មម កម្ពស់ ១ ១៤៥ មម និងទម្ងន់ ១៩២ គីឡូក្រាម ភ្ជាប់មកជាមួយនឹងចង្កៀងមុខ LED មានភាពខ្លាំងជាងមុន វាជួយបន្ថែមពន្លឺដល់ទៅ ២៥% យ៉ាន់ស្ព័រ ៥ប្រឡោះ ទំហំ ១៧ អ៊ីង, បូមអភិវឌ្ឍន៍ថ្មី, ដៃហ្វ្រាំង ទំហំ ៤១ មម ពី SHOWA, ហ្វ្រាំងមុខ ផ្គូផ្គងជាមួយ caliper និង Radial Mount 4 POT ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CB500F ជាប្រភេទម៉ូតូបែប naked bikes មានប្រវែងទទឹង ៧៩៨ ម.ម បណ្តោយ ២ ០៨១ ម.ម កម្ពស់ ១.០៥៦ ម.ម និងទម្ងន់ ១៨៩ គីឡូក្រាម។ បន្ថែមពីនេះការរចនាថ្មីនៃឈុតចង្កៀងមុខ LED ដែលផ្តល់ពន្លឺភ្លឺជាងម៉ូឌែលដើម ២៥% យ៉ាន់ស្ព័រខាងមុខក្រោយ ៥ប្រឡោះ ទំហំ ១៧ អ៊ីង, បូមប្រភេទ SHOWA ទំហំ ៤១ មម, ហ្វ្រាំងឌីសមុខពីរ វាភ្ជាប់មកជាមួយ Radial Mount ៤ POT caliper ដែលដំណើរការជាមួយប្រព័ន្ធហ្វ្រាំង ABS ។

Honda CB500X 2022 ជាប្រភេទម៉ូតូបែបផ្សងព្រេងមានប្រវែង ៨៣០ មម បណ្តោយ ២ ១៥៦ ម.ម  កម្ពស់ ១ ៤១២ មម និងទម្ងន់ ១៩៩ គីឡូក្រាម។ វាបានបំពាក់នូវចង្កៀងមុខ LED ថ្មីដែលកែតម្រូវរូបរាងឱ្យមើលទៅកាច និង​យ៉ាន់​ស្ព័រ​រចនា​ថ្មី​ទំហំ ១៩ អ៊ីង ហ្វ្រាំង​ឌីស​មុខ​ពីរ​ដំណើរការជាមួយប្រព័ន្ធហ្វ្រាំង ABS ។

សម្រាប់កម្លាំងម៉ាស៊ីននៃ Honda ត្រកូល 500 ស៊េរីថ្មីទាំង ៣ ម៉ូឌែលនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន ៥០០ សេសេ Parallel Twin DOHC ២ ស៊ីទ្បាំង និងប្រព័ន្ធស្អំម៉ាស៊ីន cooled by water ភ្ជាប់ជានឹងប្រអប់លេខ ៦ វគ្គ បំពេញបន្ថែមដោយប្រព័ន្ធ Assist Slipper Clutch វាបង្កើនភាពរលូននៅពេលផ្លាស់ប្តូរប្រអប់លេខ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda 500  ស៊េរីឆ្នាំ ២០២២ មាន ៣ ជម្រើសម៉ូឌែល រួមជាមួយពណ៍តាមម៉ូឌែលដូចជា៖

  • Honda CBR500R មានតម្លៃ ៦ ៥៥៨ ដុល្លារ ( Red Alternating White-Black Grand Prix Red, Grey Alternating Yellow-Black Sword Silver Metallic និង Black Alternating Grey Mat Gunpowder Black Metallic)
  • Honda CB500F តម្លៃ ៦ ៤០៦ ដុល្លារ ( Grand Prix Red Red និង Black និង Mat Axis Grey Metallic )
  • Honda CB500X តម្លៃ ៦ ៧១១ ដុល្លារ (Grand Prix Red Black, Pearl Organic Green និង Mat Gunpowder Metallic)​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម