[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពបែកធ្លាយនៃរថយន្ត Toyota Alphard ជំនាន់ទី ៤ថ្មីត្រូវបានបែកចេញដែលបានបង្ហាញអោយឃើញពីការឌីស្សាញថ្មី
រថយន្ត Toyota Alphard ជំនាន់ទី ៤ ថ្មីត្រូវបានគេរំពឹងថានឹងមានម៉ូដែលបន្ថែមដូចជា GR SPORT ហើយផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged រួមទាំងប្រព័ន្ធទប់លំនឹង suspension ដែលបានធ្វើឲ្យប្រសើរឡើង ដើម្បីផ្តល់នៅរូបរាងរថយន្ត VAN បែបស្ព័រ និងកាន់តែប្រណិត ។
យោងតាមគេហទំព័រ Bestcarweb.jp បង្ហាញពីការរចនារូបរាងតួខ្លួនស្រដៀងទៅនឹង Lexus LM ដែលមានប៉ាណាមុខមួយផ្ទាំងធំ បន្ថែមជាមួយចង្កៀងមុខ និងកាងមុខត្រូវបានរចនាថ្មី ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយ LED រចនាថ្មី ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ម៉ូដែលទាំងអស់នឹងមានមកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់រថយន្ត Toyota Alphard ជំនាន់ទី ៤ ថ្មីនេះ មិនទាន់ត្រូវបានបង្ហាញទាំងស្រុងនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ៕