យោងតាមរបាយការណ៍ពី Deutsche Bank បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូឌែលថ្មីមួយដែលមានឈ្មោះថា Model Q ហើយគ្រោងប្រកាសដាក់បង្ហាញចេញនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។
ដំណឹងនេះ ត្រូវបានរាយការណ៍ថាបានមកពីប្រធានទំនាក់ទំនងវិនិយោគិនរបស់ក្រុមហ៊ុន Tesla លោក Travis Axelrod នៅក្នុងសន្និសីទធនាគារ Deutsche Bank ក្នុងទីក្រុង NYC ។
សម្រាប់ការចនាផ្នែកខាងក្រៅរបស់ Tesla Model Q នឹងទទួលបានការចនាស្រដៀងនឹង Model 3 ប៉ុន្តែមានការរចនាទំហំតូចជាង និងទទួលបានការរចនាជាមួយចង្កៀងមុខ-ក្រោយថ្មីរាងស្លីីម។ លើសពីនេះទៅទៀត រថយន្តអគ្គិសនីម៉ូឌែលថ្មី Tesla Model Q ត្រូវបានរំពឹងថានឹងមានតម្លៃលក់ប្រហែល ៣មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នេះគ្រាន់តែជាព៌ត័មានចរចាមអារ៉ាមតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីសំណាក់ក្រុមហ៊ុន Tesla ៕