វិធី ៣យ៉ាង ក្នុងការសាកអាគុយរថយន្តប្រភេទ REEV

ការសាកថាមពលចូលក្នុងអាគុយមេ សម្រាប់រថយន្តប្រភេទ REEV គឺមានដល់ ៣វិធីឯណោះ ដែលជួយបង្កើនចម្ងាយបើកបរ និងជាលក្ខណៈពិសេសបំផុតដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់កាន់តែច្រើនឡើង។ វិធីសាកបញ្ចូលថាមពលអាគុយរបស់រថយន្ត REEV រួមមាន៖

១. ការដោតឆ្នាំងសាក ដែលអាចសាកនៅផ្ទះក៏បាន ឬនៅតាមស្ថានីយបញ្ចូលថាមពលដែលមានល្បឿនលឿន ដូចនឹងរថយន្តអគ្គិសនីដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ការសាកតាមរយៈម៉ាស៊ីនសាំង៖ នៅពេលអាគុយជិតអស់ថាមពល សល់ត្រឹមប្រហែល ២០% ឬតិចជាងនេះ នោះម៉ាស៊ីនសាំងនឹងដំណើរការធ្វើជាម៉ាស៊ីនភ្លើងសាកបញ្ចូលថាមពលអាគុយ ដើម្បីអាចបន្តដំណើរទៅមុខបានឆ្ងាយទៀត។ សម្រាប់រថយន្ត REEV បច្ចុប្បន្ននេះ បើសាកអាគុយពេញ ១០០% និងចាក់សាំងពេញធុង គឺអាចធ្វើដំណើរបានជាង ១ពាន់គីឡូម៉ែត្រ ពោលគឺមានរថយន្តខខ្លះអាចដល់ជាង ១៤០០គីឡូម៉ែត្រឯណោះ។

៣. ការសាកតាមរយៈប្រព័ន្ធ Regenerative Braking៖ ប្រព័ន្ធនេះ ដំណើរការនៅពេលម៉ូទ័ររបស់រថយន្ត ដើរតួជាម៉ាស៊ីនភ្លើងវិញម្តង ពោលគឺពេលបើកចុះពីលើផ្លូវភ្នំ ឬផ្លូវទួល ឬក្នុងស្ថានភាពចរាចរណ៍មមាញឹក គឺអ្នកបើកបរត្រូវជាន់ហ្វ្រាំងញឹកញាប់ ឬគ្រាន់តែដកជើងចេញពីឈ្នាន់ហ្គែរ នោះម៉ូទ័រនឹងប្រែទៅជាអ្នកជួយទប់ល្បឿនវិញ ដោយត្រង់ចំណុចនេះហើយ ម៉ូទ័រនឹងបម្លែងថាមពលស៊ីនេទិច និងកម្លាំងទំនាញ ទៅជាអគ្គិសនីសាកបញ្ចូលទៅឲ្យអាគុយវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម