កាលពីថ្មីៗនេះ Koenigsegg អាចបំបែកកំណត់ត្រាចាស់របស់ខ្លួន សម្រាប់ការបើកបរពី ០ ដល់ ៤០០ គ.ម/ម៉ និងចុះមក ០ វិញ (០-៤០០-០)។ រថយន្ត Regera Hybrid អាចបំបែកកំណត់ត្រារបស់ Agera RS ដែលប្រើពេលតែ ៣១,៤៩ វិនាទី។
នៅពេលក្រុមហ៊ុនរថយន្តស៊ុយអែតនេះប្រកាសអំពីកំណត់ត្រានេះ ក្រុមហ៊ុនបានត្រឹមបញ្ចេញវីដេអូនៃរថយន្តនេះរត់តាមផ្លូវប៉ុណ្ណោះ។ ប៉ុន្តែមិនបានបង្ហាញអំពីសកម្មភាពជាក់ស្ដែងនោះឡើយ។
យ៉ាងណាដែរនៅពេលនេះ Koenigsegg បានបញ្ចេញវីដេអូទីពីរ ដែលបង្ហាញអំពីការបំបែកកំណត់ត្រាដ៏អស្ចារ្យនេះ។ ទស្សនាវីដេអូខាងក្រោម ៖