វីដេអូឡាន SUV ដំបូងរបស់ Ferrari បង្ហាញមុខនៅទីសាធារណៈជាលើកដំបូង

[ទីផ្សារបរទេស] រថយន្ត Ferrari Purosangue បានបង្ហាញវត្តមានជាសាធារណៈលើកដំបូងនៅហាងលក់រថយន្ត HR Owen Ferrari Mayfair នៅប្រទេសអង់គ្លេស បន្ទាប់ហាងលក់ទទួលបានការដឹកជញ្ជូនពីក្រុមហ៊ុន Ferrari។

នេះជាលើកដំបូងដែលគេបានឃើញរូបរាងរបស់ Purosangue បើកនៅសាធារណៈ ហើយតាមរយៈវីដេអូបង្ហាញចេញមកឃើញ​ថា​វាពិតជារថយន្ត SUV ដ៏ស្អាតល្អឯកមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បេះដូងនៃរថយន្ត Ferrari ថ្មីនេះគឺជាម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៧១៥សេះ ប្រើប្រាស់​ប្រព័ន្ធបើកបរ​ប៉ុងពីរ និងប្រើប្រអប់លេខ Dual-Clutch ៨វគ្គ។ Ferrari រំពឹងថានឹងដាក់លក់រថយន្ត Purosangue ជាមួយជម្រើសម៉ាស៊ីន V6 V8 នាពេលអនាគត រួមទាំងប្រភេទ Hybrid ផងដែរ។

នៅចក្រភពអង់គ្លេស រថយន្ត Purosangue នេះមានតម្លៃចាប់ពីប្រមាណ ៣៨៦ ៩២២ដុល្លារ ដែលខ្ពស់ជាងរថយន្ត Lamborghini Urus មានតម្លៃចាប់ពីប្រមាណ ២១៨ ៧១៨ដុល្លារ និងរថយន្ត Aston Martin DBX មានតម្លៃចាប់ពីប្រមាណ ១៩៧ ៧១២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម